CamNews

គ្រោះថ្នាក់ 

ដើរ​ផ្សារ​គ្មាន​ប្តី​ទៅ​ជា​មួយ​ ចាត់​ទុក​​ជា​ទង្វើ​​ក្បត់​ ស្ត្រី​ម្នាក់​​ត្រូវ​​កាត់​ក្បាល​​សម្លាប់

(អាហ្វហ្គានីស្ថាន)៖ ស្ត្រីម្នាក់ដែលបានរៀបការរួចទៅហើយ ត្រូវរងការចោទប្រកាន់ពីបទ ដែលនាងហ៊ានដើរផ្សារម្នាក់ឯង ដោយគ្មានប្តីទៅជាមួយ ហើយត្រូវក្រុមមនុស្ស ក្នុងភូមិចាត់ទុកថា ជាទង្វើក្បត់បុរសជាប្តី និងបានចាប់យកមកកាត់ទោស តាមប្រពៃណីមនុស្ស នៅតំបន់នោះយ៉ាងព្រៃផ្សៃ។

ប៉ូលិសនៅអាហ្វហ្គានីស្ថាន និយាយថា ស្ត្រីវ័យ៣០ឆ្នាំ ដែលជាជនរងគ្រោះ មិនមានការបញ្ជាក់អត្តសញ្ញាណទេ ត្រូវបានជនដៃដល់ចាក់ប្រហារ និងកាត់ក្បាលជាការដាក់ទោស ពីបទដែលនាងហ៊ានដើរផ្សារគ្មានប្តី ទៅជាមួយ។

រដ្ឋាភិបាល និងក្រុមសមត្ថកិច្ចបានបន្ទោស ពួកតាលីបង់ពាក់ព័ន្ធនឹង ការវាយប្រហារនេះ តែពួកគេបដិសេធរឿងនេះ។ ចំណែកអ្នកនាំពាក្យអភិបាលក្រុង Lati និយាយថា បុរសជាប្តីស្ត្រីរងគ្រោះ បានគេចទៅអ៉ីរ៉ង់ ហើយពួកគេគ្មានកូនជាមួយគ្នាទេ។

ពាក់ព័ន្ធករណីនេះ មេដឹកនាំតាលីបង់ជឿថា ស្ត្រីដែលរៀបការរួច ហើយចេញក្រៅផ្ទះ ដោយគ្មានវត្តមានស្វាមី គឺជាទង្វើក្បត់ប្តី ដូច្នេះហើយទើបករណីឃាតកម្ម លើស្ត្រីរងគ្រោះត្រូវបានគេសង្ស័យថា ជាប់ទាក់ទងនឹងពួកតាលីបង់៕


ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Unbelievable news