CamNews

ប្លែកៗ 

កូនកំលោះម្នាក់ត្រូវបង់ប្រាក់ 15,000 ផោន ព្រោះនិយាយថា កូនក្រមុំអស់ភាពបរិសុទ្ធ

Jose Proenca Alves ជាកូនកំលោះម្នាក់នៅប្រេស៊ីល បានស្រវឹងស្រាយ៉ាងខ្លាំងនៅក្នុងពិធី
រៀបការរបស់ខ្លួន ហើយបានធ្លោយមាត់និយាយចេញមកថា កូនក្រមុំបានបាត់បង់ភាពបរិ-
សុទ្ធហើយ នៅចំពោះមុខភ្ញៀវដែលចូលរួមពិធី 400 នាក់។ ព្រោះតែទទួលរងនូវភាពអាម៉ាស់
មុខ កូនក្រមុំ Vanessa Tonasse បានសំរេចចិត្តឲ្យបញ្ឈប់ពិធីរៀបការកណ្តាលទី។
កាលពីមុន Jose Proenca Alves និងឪពុកម្តាយរបស់ Vanessa មានភាពមិនចុះសម្រុងគ្នាមក
ហើយ ដោយឪពុកម្តាយកូនក្រមុំមិនអនុញ្ញាតឲ្យកូនទាំងពីរ ធ្វើអ្វីហួសព្រំដែន មុនថ្ងៃរៀបការ
ឡើយ។ សកម្មភាពខាងលើនេះ បានធ្វើឲ្យគ្រួសារខាងស្រីមានភាពអាម៉ាស់ និងត្រូវបានបោក
ប្រាស់យ៉ាងធ្ងន់ធ្ងរ។ នៅក្នុងសវនាការកាលពីពេលថ្មីៗនេះ Jose Proeanca ត្រូវតុលាការសំរេច
ឲ្យបង់ប្រាក់សងជំងឺចិត្តចំនួន 15,000 (មួយម៉ឺនប្រាំពាន់) ផោន ទៅគ្រួសារខាងស្រីនូវអ្វីដែលខ្លួន
បានប្រព្រឹត្ត៕
(រូបភាពសិប្បនិម្មិត)
ដោយ៖ សិលា
ប្រភព៖ k14

Tags: loss of virginity Jose Proenca Alves Vanessa Tonasse unbelievable strange