CamNews

មិនគួរឲ្យជឿ 

ល្បីពេញ ប្រទេស រឿងហេតុ នាង លីណា ទទួលងារ "ស្រីស្អាតដាច់គេ" នោះ ស្លាប់បាត់ទៅហើយ ក្រោយស៊ូចាញ់ រោគមហារីក

ស្ទើរតែមិនគួរអោយជឿ ៖    ក្រោយពីបានដកស្រង់ អត្ថបទផ្សាយ ពីទំព័រសារព័ត៌មានរដ្ឋចិន ទំព័រអាស៊ី វ័នបានបន្តចុះផ្សាយ អោយដឹងថា នាង Li na វ័យ ២០ ទទួលងារជា ស្រីស្អាត វ័យ ក្មេង សម្រស់ដាច់គេ ខណៈមានជម្ងឺមហារីកនោះ បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ កាលពីព្រឹក ថ្ងៃអាទិត្យ កន្លងទៅនេះ នៅឯមន្ទីរពេទ្យក្នុងស្រុក មន្ទីរពេទ្យ Gaoling នាខេត្ត Shaanxi ប្រទេសចិន ។

គួរបញ្ជាក់ថា រឿងហេតុ របស់កញ្ញា លីណា ទទូលបាននូវភាពល្បីល្បាញជាខ្លាំង   រយៈ  ពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ នៅតាមប្រព័ន្ធអនឡាញ ទាក់ទិនទៅនឹង គំនិតសុទិដ្ឋិនិយមខ្ពស់ និងការតាំងចិត្ត យ៉ាង មុតមាំ ក្នុងការប្រយុទ្ធតតាំង ទៅនឹងរោគមហារីក សួត  ។   ក្រោយពីរឿងហេតុរបស់នាង ត្រូវ បានផ្សព្វ ផ្សាយជាសាធារណៈដោយ សារព័ត៌មានក្នុងស្រុក នាង លីណា    អំឡុងឆ្នាំ ២០១៤ ខែតុលា កញ្ញាបាន ចូលរួមក្នុងកម្មវិធីសមត្ថភាពពិត Chinese Dream Show តាមរយៈប៉ុស្តិ៍ទូរទស្សន៍ផ្កាយរណប Zhejiang

កញ្ញា លីណា បានកើតនៅក្នុងខេត្ត Shaanxi ភាគខាងជើង ឆៀងខាងលិច ប្រទេស ចិន​ ។ ដំណើរជីវិត ដ៏ខ្លីរបស់នាង រងនូវភាពសៅហ្មងជាបន្តបន្ទាប់ តួយ៉ាង កាលពី ៨ ឆ្នាំមុន ជើងរ   បស់នាង ត្រូវបានកាត់ ផ្តាច់នៅត្រឹមភ្លៅ ដោយរោគមហារីកឆ្អឹង (osteosarcoma) ខណៈ​ ៣ ឆ្នាំបន្ទាប់ ម្តាយរបស់នាង បានចែក ស្ថានដោយការរាតត្បាត​ នៃរោគសើស្បែក ។

នាង លីណា បញ្ជាក់អោយដឹងថា ស្ថិតនៅក្នុងវ័យទើបតែ ១២   ឆ្នាំ មានពេលមួយនោះ នាងបានត្រលប់ មកផ្ទះវិញ ដោយបាត់បង់ជើងបាត់ទៅហើយ បន្ទាប់ពីចេញពីមន្ទីរពេទ្យ   ដែល  ក្រោយមកទៀត តម្រូវ អោយនាងប្រើរទេះរុញជនពិការ ។ បុរសជាឪពុក នាង លីណា លោក Li Yongliស្រាយបំភ្លឺអោយដឹងថា ករណីការវះកាត់ជើងកូនស្រីចោល ក្នុងវ័យទើបតែ ១២ ឆ្នាំ លើក នេះ  បានធ្វើអោយមាន ភាពរង្គោះរង្គើ ផ្លូវចិត្តជាខ្លាំង ដល់ម្តាយ នាង លីណា ហើយម្តាយនាង មិនហ៊ានសូម្បីតែមកមើលកូនស្រីក្រោយវះកាត់ បានមួយសប្តាហ៍ ។ ដោយឡែក នាងលីណា បញ្ជាក់ក្តែងៗអោយដឹងថា ៖ វា ប្រហែល មកពីការវះកាត់ ជើងរបស់នាងហើយ បានជាធ្វើអោយម្តាយ ធ្លាក់ខ្លួនឈឺ ។ គួររំឮកថា ក្រោយវះកាត់ ជើង នាង លីណា ម្តាយរបស់នាងបានចាប់ធ្លាក់ខ្លួនឈឺ តាំងពីពេលនោះមក ។   ម្តាយនាង  លីណា  ត្រូវបានរកឃើញ ថា បានកើតរោគមហារីកសើស្បែក អំឡុងឆ្នាំ ២០១២ និង បាន ចែក ស្ថាននៅក្នុងឆ្នាំ ២០១២ នោះផ្ទាល់តែ ម្តង ៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន


Tags: China Star news Yao Beina The Voice China Zhang Mo