(មេនឆេស្ទើ)៖ ស្របពេលដែលទម្រង់លេងរបស់ក្លឹប Man Utd កំពុងមានការធ្លាក់ចុះ និងមិនអាចបំបែកពងមាន់ បានមុននោះ សមាជិកថ្មី កីឡាករខ្សែប្រយុទ្ធជួរមុខ Memphis Depay បានធ្វើឲ្យមានកំហុសនៅតំបន់គ្រោះថ្នាក់ ដោយការតែតបាល់ស្រាលៗមិនដល់ដៃអ្នកចាំទី David De Gea ធ្វើឲ្យខ្សែប្រយុទ្ធ Stoke City ដណ្តើមបាល់បាន បញ្ជូនឲ្យមិត្តរួមក្រុម Bojan Krkic ស៊ុតបញ្ចូលទីបានសម្រេចតែម្តង ។
តើប្រព័ន្ធលេង ៤-៣-២-១ Error ឬក៏យ៉ាងណារបស់គ្រូបង្វឹក Louis van Gaal ដល់ថ្នាក់ខ្សែប្រយុទ្ធ Memphis ចុះមក ការពារវិញនោះ ហើយបានរបូតគ្រាប់ទី២ ត្រឹម៧នាទីទៀតប៉ុណ្ណោះ ពីការស៊ុតផ្តាច់ពីចម្ងាយរបស់កីឡាករ Marko ជួយឲ្យក្រុមម្ចាស់ផ្ទះ Stoke City ឈ្នះ Manchester United រហូតដល់បញ្ចប់នៃការប្រកួតពេញម៉ោង ៩០នាទី ទោះបីគ្រូ បង្វឹកហូឡង់ ដាក់ Rooney លេងក្នុងវគ្គទី២ក៏ដោយក្នុង Premier League កាលពីសប្តាហ៍មុន ៕
សូមទស្សនាវីដេអូខាងក្រោម៖
ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី