សិង្ហបុរី ៖ តារាចម្រៀង ក៏ដូចជាតារាសម្តែងប្រុសរបស់ប្រទេសសិង្ហបុរី ដែលមានឈ្មោះថា Nat
Ho បានជួបជុំជាមួយនឹងឪពុករបស់ខ្លួនវិញ គឺលោក Daniel Ho បន្ទាប់ពីកូនប្រុសម្នាក់នេះបាន
បាត់ខ្លួនដល់ទៅ 24 ម៉ោងកាលពីថ្ងៃច័ន្ទ ដោយបានបន្សល់ទុកត្រឹមតែសំបុត្រប៉ុនប៉ងធ្វើអត្តឃាត ក្រោយពីមានជម្លោះបន្តិចបន្តួចជាមួយនឹងឪពុករបស់ខ្លួន កាលពីពេលកន្លងមក។
គួរបញ្ជាក់ផងដែរថា ឪពុកកូនមួយគូរនេះទើបតែបានជួបជុំគ្នានាពេលថ្វីៗនេះប៉ុណ្ណោះ ក្រោយ
ពីបានបាត់ឪពុក មួយរយៈពេលយូរកន្លងទៅ ។ លើសពីនេះទៅទៀត បើតាមប្រភពសារព័ត៌
មានរបស់សិង្ហបុរី ក៏បានបញ្ជាក់អោយដឹងថា តារាសម្តែងប្រុសរូបនេះ ក៏បានស្វះស្វែងក្នុងការ
រកឪពុករបស់ខ្លួនដែលបានបាត់នាពេលកន្លងទៅ ដោយគេបានបញ្ជាក់អត្តសញ្ញាណរបស់ឪពុក
ខ្លួន ក៏ដូចជាភិនភាគ នឹងរូបភាពមួយចំនួនចូលទៅក្នុងប្រព័ន្ធទំនាក់ទំនងសង្គម Twitter ។
ផ្ទុយទៅវិញ អ្វីដែលមិនគួរអោយជឿ នឹងមិននឹកស្មានដល់នោះគឺថា ក្រោយពីបានជួបជុំគ្នាវិញឪ
ពុកកូនមួយគូរនេះ ក៏បានមានជម្លោះជាមួយគ្នាបន្តិចបន្តួច ដែលជាហេតុធ្វើអោយ Nat Ho បាន
រត់ចេញពីផ្ទះ នឹងបានបន្សល់ទុកត្រឹមតែសំបុត្រ ដែលប៉ុនប៉ងធ្វើអត្តឃាតប៉ុណ្ណោះ ។ គួររំឮកផង
ដែរថា បើតាមរបាយការណ៍បានអោយដឹងថា នៅក្នុងសំបុត្រនោះ Nat Ho បានសរសេរដោយ
ធ្វើការថ្លែងអំណរអរគុណដល់បណ្តាប្រិយមិត្តទាំងអស់ ដែលធ្វើការគាំទ្ររូបគេកន្លងមក នឹងភ្នាក់
ងារមន្រ្តីប៉ូលីសរបស់ប្រទេសដែលជួយជ្រុំជ្រែងក្នុងការស្វែងរកឪពុកគេកន្លងមក។
ជាចុងក្រោយ បើតាមប្រភពសារព័ត៌មានដដែលនេះ ក៏បានបញ្ជាក់យ៉ាងច្បាស់ថា Nat Ho បានមក
ដល់ផ្ទះវិញដោយសុវត្ថិភាព ដោយមិនបានធ្វើអ្វីឆ្កួតៗនោះទេ រីឯទំនាក់ទំនងឪពុកកូនក៏បានត្រូវរូវ
នឹងគ្នាវិញផងដែរ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ channelnewsasia