CamNews

ព័ត៌មានជាតិ 

ប្រជាពលរដ្ឋឃុំសំបួរមាស ២៧៩នាក់ បានធ្វើតេស្តឈាមរកមេរោគអេដស៍ ៤នាក់រកឃើញមានផ្ទុកមេរោគ

(កណ្តាល)៖ លោក គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាល ខេត្តកណ្តាល បានប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃនេះថា ការធ្វើតេស្តឈាមជូនដល់ប្រជាពលរដ្ឋ ភូមិពាម ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ដើម្បីរកមេរោគអេដស៍បានបិទបញ្ចប់ហើយនៅម៉ោង ៥៖០០ល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។ មានប្រជាពលរដ្ឋ ២៧៩នាក់ បានទៅធ្វើតេស្តឈាម ហើយមានពលរដ្ឋ ៤នាក់ ត្រូវបានរកឃើញថា មានផ្ទុកមេរោគអេដស៍។

ការធ្វើតេស្តឈាមអ្នកភូមិពាមនាពេលនេះ បានធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋក្នុងភូមិនេះចំនួន ១៤នាក់ ត្រូវបានមន្ទីរពេទ្យសម្តេចឪ ក្នុងរាជធានីភ្នំពេញ បានពិនិត្យ និងរកឃើញថា ពួកគេបានឆ្លងមេរោគអេដស៍។

ទោះជាយ៉ាងណា មន្រ្តីសុខាភិបាលមិនទានហ៊ានអះអាងថា ពលរដ្ឋ ៤នាក់ ដែលរកឃើញផ្ទុកមេរោគអេដស៍នៅថ្ងៃនេះ គឺជាពលរដ្ឋក្នុងចំណោមពលរដ្ឋ ១៤នាក់ ដែលអះអាងដោយមន្ទីរពេទ្យសម្តេចឪថា ផ្ទុកមេរោគអេដស៍នោះ ឬយ៉ាងណា?។

បើតាមប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល បានឲ្យដឹងផងដែរថា មានប្រជាពលរដ្ឋនៅក្នុងភូមិនេះមួយចំនួនទៀត មិនទាន់មកធ្វើតេស្តឈាម ស្វែងរកមេរោគអេដស៍នៅឡើយនោះទេ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh