កូរ៉េ៖ កំពូលតារាសម្តែង រូបសង្ហា លោក Rain និងចាកចេញពីផលិតកម្ម Cube Entertainment បន្ទាប់ពីកុងត្រាពីរឆ្នាំត្រូវបានបញ្ចប់។ ព័ត៌មានពី Korea Times បានឲ្យដឹង នៅថ្ងៃទី៧ខែកញ្ញា ឆ្នាំ២០១៥នេះថា តារាម្តែងដ៏ល្បីល្បាញ វ័យ៣៣ឆ្នាំ Rain ដែលមានឈ្មោះ ពេញ Jung Ji Hoon និងមិនបន្តកុងត្រា ជាមួយផលិតកម្មCube ដែលជាទ្រនំចាស់ របស់ខ្លួននោះទេ បន្ទាប់ពីបានបញ្ចប់ នៅដើមខែកញ្ញានេះ ។
ប្រធានក្រុមហ៊ុន Cube Entertainment លោក Hong Seung Sung ក្រោយពីការព្រួយបារម្ភ ពីការចាកចេញ របស់Rain បានជូនពរ ដែរថា« ចាប់ផ្តើមនៅកន្លែងថ្មី ជាមួយនឹងការតាំងចិត្តថ្មី សូម ឲ្យចាប់ផ្តើមអ្វីៗ ដែលថ្មីសម្រាប់អនាគត និងជោគជ័យ»។
ប្រភពព័ត៌មានបាន ឲ្យដឹងទៀតថា Rain និងប្រធានក្រុមហ៊ុន Cube លោក Hong Seung Sungស្រលាញ់គ្នាដូចឪពុកនិងកូន ហើយ Cube Entertainment ក៏ជាកន្លែងដែលធ្លាប់ជួយ យិតយោង Rain បន្ទាប់ពីតារារូបនេះ បញ្ចប់កិច្ចការបម្រើទ័ព កាលពីឆ្នាំ២០១៣ ផងដែរ។ ក្រោយចប់កុងត្រា តារាតារាសម្តែង Rain នឹងចំណាយពេលវេលា ដើម្បីសាងអនាគតរបស់ខ្លួន ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល