CamNews

ប្លែកៗ 

សេដ្ឋីអាមេរិកតក់ស្លុតខ្លាំង ពេលដឹងថា ប្រពន្ធរបស់ខ្លួនគឺជាចៅបង្កើត

កូនក្រមុំអាយុ ២៤ឆ្នាំ ធ្លាប់ជាអ្នករបាំបានឱ្យដឹងថា នាងពិតជាអស់សង្ឃឹមជាទីបំផុត បន្ទាប់ពីបាន
ឃើញរូបថតឪពុកបង្កើតរបស់ខ្លួន នៅក្នុងកម្រងរូបថតរបស់គ្រួសារខាងប្ដី។

សេដ្ឋីអាយុ ៦៨ឆ្នាំម្នាក់ នៅ Florida អាមេរិក មានការតក់ស្លុតជាខ្លាំង ក្រោយពីរកឃើញថា ខ្លួន
គឺជាលោកតាបង្កើតរបស់ប្រពន្ធ។ អ្នកទាំងពីរទើបតែបានភ្ជាប់ពាក្យ និងរស់នៅជាមួយគ្នាបាន ៣
ខែ មុនពេលរកឃើញការពិត ពេលមើលកម្រងរូបថតចាស់ៗ។

កូនក្រមុំអាយុ ២៤ឆ្នាំ ធ្លាប់ជាអ្នករបាំបានឱ្យដឹងថា នាងពិតជាអស់សង្ឃឹមជាទីបំផុត បន្ទាប់ពីបាន
ឃើញរូបថតឪពុកបង្កើតរបស់ខ្លួន នៅក្នុងកម្រងរូបថតរបស់គ្រួសារខាងប្ដី

ក្នុងកម្រងរូបថតចាស់ៗដែលមានរូបថតកូនៗ ក្នុងថ្ងៃរៀបការលើកទីមួយរបស់សេដ្ឋីដែលពួកគេ
បានបែកពីគាត់ជាយូរមកហើយ។ នាងជាប្រពន្ធរបស់សេដ្ឋី បានប្រទះឃើញឪពុករបស់ខ្លួននៅ
ក្នុងរូបថតមួយ។

មុននេះ បុរសម្នាក់នេះ ធ្លាប់បានរៀបការលើកទីពីរ ហើយក៏បានបែកបាក់គ្នា ព្រោះជួបបញ្ហាសេដ្ឋ
កិច្ចកាលពីឆ្នាំ ២០០៩។ ពីរឆ្នាំក្រោយ លោកបានត្រូវឆ្នោតប៉ុន្មានលានដុល្លារអាមេរិក។ ចំណែក
នាងជាប្រពន្ធ បន្ទាប់ពីមានផ្ទៃពោះក្នុងវ័យអនិតិជន បានចាកចេញពីពុកម្ដាយ ហើយមកធ្វើជា
អ្នករបាំនៅ Jacksonville ហើយក៏បានជួបនឹងប្ដីបច្ចុប្បន្ន តាមរយៈគេហទំព័រស្នេហាមួយ។

សេដ្ឋីខាងលើនិយាយថា “ចាប់តាំងពីបានឃើញនាងនៅលើគេហទំព័រ ខ្ញុំហាក់ដូចមានភាពស្និទ្ធ
ស្នាល និងដូចជាធ្លាប់បានជួបនាងក្នុងសុបិន”។

សេដ្ឋីរូបនេះបន្តថា “បើសិនមិនបានរកឃើញរឿងរ៉ាវនេះ ពួកយើងប្រហែលជាបានរស់នៅជាមួយ
គ្នាដោយសុភមង្គល”។

យ៉ាងនេះក្ដី មកដល់ពេលនេះ អ្នកទាំងពីរមិនទាន់មានគម្រោងលែងលះគ្នានៅឡើយ។

ប្រែសម្រួល ៖ តារា
ប្រភព ៖ independent


Tags: ចម្លែក ប្លែក សេដ្ឋីអាមេរិកតក់ស្លុតពេលដឹងថា​ប្រពន្ធ​ខ្លួន​គឺជាចៅបង្កើត