CamNews

ភាពយន្ត 

ខ្សែភាពយន្តគំនូរជីវចលសណ្ឋាគារបីសាចរីករាយនឹងត្រលប់មកវិញជាមួយវគ្គទីបី ដំណើរកំសាន្តបីសាច

កំសាន្ត ៖ គំនូរជីវចល Hotel Transylvania 3 "A Monster Vacation" ជាខ្សែភាពយន្តវគ្គបីរបស់ខ្សែស្រឡាយរឿង Hotel Transylvania សេរីវគ្គចុងក្រោយនេះនឹងធ្វើឲ្យអ្នកទាំងអស់គ្នាសើចពីដើមរហូតដល់ចប់តែម្តង ។ 

នៅក្នុងវគ្គនេះ Mavis នឹងធ្វើឲ្យ Dracula នឹងក្រុមគ្រួសាររបស់នាងភ្ញាក់ផ្អើលជាមួយដំណើរកំសាន្តនៅលើកប៉ាល់ដ៏ប្រណិតមួយឈ្មោះ Legacy ដែលធ្វើដំណើរទៅទីតាំងចំនួនបីធំៗដូចជា The Underwater Volcano, The Deserted Island, និងចុងក្រោយគឺ Atlantis ។ កំឡុងពេលនៅលើកប៉ាល់ Drac បានលង់ស្នេហ៍មនុស្សស្រីម្នាក់ឈ្មោះ អេរីកា ដែលជាកាពីទែន នាវា ។ Dracula មិនបានដឹងឡើយនៅរឿងសម្ងាត់នៅពីក្រោយខ្នង អេរីកា ដែលមានបំណងចង់កំចាត់ពួកបីសាធទាំងអស់ ។ 

តើមិត្តភក្តិនិងក្រុមគ្រួសារ Drac អាចរួចផុតពីអន្ទាក់របស់កាពីទែន អេរីកា បានដែរទេ? ហើយអ្នកគិតថា Dracula អាចនឹងសម្រេចក្តីស្រលាញ់ខ្លួនដែលមានទៅលើកាពីទែនដ៏អាថ៌កំបាំង អេរីកា បានឬយ៉ាងណា? 

បើចង់ជ្រាបកាន់តែច្បាស់ កុំភ្លេចទៅទស្សនាខ្សែភាពយន្តដ៏ល្អឯកមួយនេះទាំងអស់គ្នាណា​ ។ 

រឿង Hotel Transylvania 3 "A Monster Vacation" ឬ វិស្សមកាលបីសាច ដែលនឹងមានចាក់បញ្ចាំង នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខនេះហើយ ។ 

ទស្សនាឈុតខ្លីៗនៅទីនេះ 

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕





ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article