CamNews

សុខភាព 

ចេះធ្វើរូបមន្ដនេះ បញ្ហាផ្លូវដង្ហើមរបស់អ្នក នឹងធូរស្បើយ

បញ្ហាសុខភាពមួយចំនួន ដែលយើងអាចនឹងជួបប្រទះ ក្នុងជីវិតប្រចាំថ្ងៃ គឺមានដូចជា ក្អក គ្រុនក្ដៅ គ្រុនរងារ រលាកក្រពេញអាមីដាល់ និងការឡើងស្លេស ។ ប្រសិនបើអ្នក កើតបញ្ហានេះ ញឹកញាប់ អ្នកគួរដឹងថា អ្នកអាចប្រើទឹកឃ្មុំ ដើម្បីជួយរក្សាសុខភាពផ្លូវដង្ហើ​មរបស់អ្នកឱ្យល្អប្រសើរ ។ រូបមន្ដ ធម្មជាតិនេះ ក៏អ្នកអាចប្រើជាមួយថ្នាំ ដែលវេជ្ជបណ្ឌិតចេញវេជ្ជបញ្ជាឱ្យប្រើផងដែរ ។



 ទឹក និងទឹកឃ្មុំ

នេះ គឺជារូបមន្ដទឹកឃ្មុំ ដែលមានប្រសិទ្ធភាពជំនួយដល់សុខភាពផ្លូវដង្ហើមរបស់អ្នក ។ រូបមន្ដនេះ ងាយស្រួលក្នុងការធ្វើ និងធ្វើឱ្យអ្នកទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើនពីភេសជ្ជៈនេះ ។

គ្រឿងផ្សំ

ទឹកឃ្មុំ ២ ស្លាបព្រាបាយ(២០ ក្រាម)

ទឹកពិសាធម្មតា ៣០០ មល

ទឹកក្រូចឆ្មារ ៣០ ក្រាម(មួយផ្លែ)


របៀបធ្វើ

ដាក់ដាំទឹកក្នុងឆ្នាំឱ្យពុះ

នៅពេលទឹកពុះដល់កម្រិតហើយ សូមពន្លត់ភ្លើង និងទុកវាចោលប្រហែល ៣ នាទី

ដាក់ទឹកឃ្មុំចូលក្នុងទឹកក្ដៅនោះ ២ ស្លាបព្រាបាយ

សូមកុំភ្លេចដាក់ចំណិត ឬទឹកក្រូចឆ្មារ ដែលប្របាច់ថ្មីៗផង ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ steptohealth