ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែនបានធ្វើការប្រកាសកាលពីម្សិលមិញថា មានឡានក្រុងដល់ទៅ ២០០ គ្រឿងដែលត្រូវនឹងត្រូវដាក់ឲ្យប្រើប្រាស់ដោយឥតគិតថ្លៃ នៅក្នុងថ្ងៃភ្ជុំបិណ្ឌ នៅក្នុងខែតុលា ។
យោងតាមប្រភពផ្លូវការមួយបានឲ្យដឹងថា សេចក្តីប្រកាសមួយនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំជាមួយតំណាងមកពីសហជីព និងសមាគមអប់រំរួមជាមួយសកម្មជនគណបក្សប្រជាជន នៅមជ្ឈមណ្ឌលកោះពេជ្រ ។
គួរបញ្ជាក់ឲ្យដឹងថា កាលពីសប្ដាហ៍មុនកន្លងទៅនេះ មានគម្រោងមួយបានដំណើរការដោយជោគជ័យ នូវសេវាឡានក្រុងដោយឥតគិតថ្លៃដែលដឹកមនុស្សចំនួន ១៤.០០០ នាក់ ទៅកាន់ស្រុកកំណើត និងត្រឡប់មកវិញក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ khmertimes