CamNews

ហោរាសាស្រ្ត 

ហេតុអ្វីបានជានៅថ្ងៃចូលឆ្នាំចិន គេបិតអក្សរ 福 (fu) បញ្ច្រាស់?

នៅថ្ងៃចូលឆ្នាំចិន ជនជាតិចិន ឬអ្នកមានខ្សែស្រឡាយចិន តែងតែរៀបចំផ្ទះជាមួយនឹងការបិតក្រដាសពណ៌ក្រហមផ្សេងៗ ដាក់ផ្កា ដើមក្រូច និងការដាក់គោមជាដើម។ ជាទូទៅ គេតែសង្កេតឃើញថា នៅមាត់ទ្វារផ្ទះ គេតែបិតអក្សរ 福 (fu) ដែលមានន័យថា «សំណាងល្អ» ប៉ុន្តែគេបែរជាបិតអក្សរនោះ បញ្រ្ចាស់ទៅវិញ ព្រោះមានរឿងដំណាលថា៖

នាថ្ងៃចូលឆ្នាំចិន គ្រួសារមួយបានធ្វេសប្រហែស បិតអក្សរ 福 (fu) បញ្ច្រាស់។ នៅពេលដែលភ្ញៀវបានដើរចូលផ្ទះរបស់ពួកគេ ហើយឃើញអក្សរ 福 (fu) បញ្ច្រស់ ក៏បានស្រែកប្រាប់ម្ចាស់ផ្ទះថា «你们的福倒了!» (អក្សរ 福 (fu) របស់អ្នកបញ្ច្រាស់ហើយ!)


ស្របនឹងគ្នានេះដែរ អក្សរ 倒 (dao) មានន័យថា «បញ្រ្ចាស់»  ប៉ុន្តែវាក៏មានន័យថា «បញ្ចេញ»ដែរ។ ដូច្នេះ វាក៏មានន័យថា «សំណាងល្អរបស់អ្នក កំពុងដែលលេចចេញមកហើយ»។ ចាប់តាំងពីពេលនោះមក គ្រប់គ្នាតែងបិតអក្សរ 福 (fu) បញ្ច្រាស់ ដើម្បីសំណាងល្អ បញ្ចេញមកក្រៅ ៕




ប្រភព៖ china highlights


Tags: Horoscope