CamNews

ជីវិត និងការងារ 

ហេតុតែជាស្នេហ៍ពិត!! ស្រីស្អាត ២ នាក់ ជំនះរៀបការជាមួយគ្នាទាល់តែបាន

វៀតណាម ៖​ បើទោះបីជាគូស្នេហ៍ភេទដូចគ្នាមួយគូបានទទួលនូវបដិសេធពីក្រុមគ្រួសារ និងសង្គមនោះ ប៉ុន្តែស្រីស្អាតទាំងពីរដួងនេះ នៅតែជំនះរហូតទាល់តែបានរៀបការជាមួយគ្នា ។

នាង Tyna និងនាង Truc ត្រូវបានគេស្គាល់ថា ជាជនជាតិរៀតណាម ហើយបានរៀបការជាមួយគ្នាយ៉ាងអាធកអាធម កាលពីថ្ងៃទី ២១ ខែមេសា កន្លងទៅនេះ​។ 

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 

ដើមឡើយគូស្នេហ៍កើតឆ្នាំ ១៩៩៤ ទាំងពីរដួងនេះ បានបើកចំហរស្នេហារបស់ពួកគេជាសាធារណៈ ប៉ុន្តែត្រូវក្រុមគ្រួសារទាំងសងខាងមិនពេញចិត្តយ៉ាងខ្លាំង ។ នៅក្នុងនោះផងដែរ ម្តាយរបស់ Truc បានណែនាំឲ្យស្គាល់ជាមួយបុរសជនជាតិម្នាក់ ហើយរំពឹងថា អោយនាងរៀបការជាមួយបុរសម្នាក់នោះ ព្រមទាំងទៅតាមស្វាមី និងបំភ្លេចរឿងរ៉ាវចាស់ៗចោលអោយអស់ ។ ចំនែកឯគ្រួសាររបស់ Tyna វិញ ក៏ហាមឃាតកូនស្រីជាមួយការស្រលាញ់ភេទដូចគ្នានេះដែរ ។ ក្រោយមកឪពុកម្តាយទាំងសងខាងរបស់ នាង Tyna និងនាង Truc បានស្វែងយល់ថា កូនៗរបស់ពួកគេពិតជាស្រលាញ់ភេទដូចគ្នា ដោយមិនអាចបដិសេធបាន ហើយគ្រួសារទាំងពីរសម្រេចចិត្តរៀបការអោយទាំងពីរ និងចង់ឃើញ Tyna និង Truc រស់នៅជាមួយគ្នាដោយមានសុភមង្គល ។ 

ជាការពិតណាស់ ស្នេហាបង្ខំមិនបាននោះទេ ព្រោះយើងមិនអាចបង្ខំនរណាម្នាក់ ដើម្បីអោយទៅស្រលាញ់ម្នាក់ផ្សេងទៀតបានទេ ប្រសិនបើពួកគេគ្មានចិត្តឲ្យគ្នានោះ ៕









ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ tiin


Tags: Knowledge