CamNews

សុខភាព 

គុណប្រយោជន៍សុខភាព នៃស្លឹកគ្រៃ ដែលអ្នកមិនធ្លាប់ដឹង

ស្លឹកគ្រៃគឺជាគ្រឿងទេស ដ៏ពេញនិយមមួយមុខ ដែលប្រជាជនភូមិភាគអាស៊ីភាគច្រើនប្រើច្នៃលាយជាមួយមុខម្ហូប ហើយវាត្រូវបានគេប្រើដើម្បីបន្ថែមក្លិនក្រអូបទៅក្នុងផលិតផងដែរ។ ប៉ុន្ដែមនុស្សមិនសូវដឹង ពីសមត្ថភាពប្រឆាំងនឹងជំងឺមហារីក និងប្រឆាំងនឹងការរលាកឡើយ។ ដូច្នេះ យើងសូមណែនាំលោកអ្នក ពីគុណប្រយោជន៍មួយចំនួន នៃស្លឹកគ្រៃ ដូចខាងក្រោមនេះ៖



ប្រេង Essential ចម្រាញ់ពីស្លឹកគ្រៃ៖ យ៉ាងហោចប្រេង Essential ៧ប្រភេទផ្សេងគ្នា ដែលគេរកឃើញថា ចម្រាញ់ពីស្លឹកគ្រៃ ដែលមានគុណប្រយោជន៍បន្ថែមរសជាតិអាហារ ព្រមទាំងត្រូវបានគេយកទៅប្រើបន្ថែមក្លិនឈ្ងុយនៅក្នុងផលិតផលទឹកអប់។ ប្រេងដ៏សំខាន់មួយមុខឈ្មោះថា Citral គឺវាមានក្លិនស្លឹកគ្រៃឈួលខ្លាំង ខណៈពេលប្រេងមួយមុខទៀត ឈ្មោះ Limonene មានក្លិនស្រាលជាង ប៉ុន្ដែវានៅតែមានសារៈសំខាន់សម្រាប់ការប្រើប្រាស់ក្នុងគ្រឿងសម្អាង។ ប្រេងចម្រាញ់ពីស្លឹកគ្រៃមួយចំនួនទៀត មានប្រសិទ្ធភាពបណ្ដេញសត្វល្អិត ។ ប្រេងទាំងនោះមានឈ្មោះដូចជា geraniol, borneol and citronellol ដែលជាគ្រឿងផ្សំដ៏សកម្មប្រើប្រាស់ នៅក្នុងទៀនស្លឹកគ្រៃឈ្មោះដា Citronella។ ប្រភេទប្រេង Essential ចម្រាញ់ពីស្លឹកគ្រៃមួយចំនួន មានប្រសិទ្ធភាសម្លាប់បាក់តេរី ហើយមួយចំនួនទៀត មានគុណសម្បត្ដិប្រឆាំងនឹងអាការៈរោលក្រហាយ ប្រឆាំងនឹងការរលាក និងសារធាតុប្រឆាំងនឹងអុកស៊ីដកម្ម។



សារធាតុចិញ្ចឹម៖ ដោយសារក្លិន និងរសជាតិរបស់វាខ្លាំង អ្នកទំនងជាមិនពិសាស្លឹកគ្រៃច្រើនក្នុងពេលតែមួយនោះទេ ប៉ុន្ដែអ្នកនៅតែសម្រេចបាននូវសារធាតុចិញ្ចឹមពីបរិមាណដ៏តិចតួចនេះ។ ស្លឹកគ្រៃហាន់មួយស្លាបព្រាបាយ មានផ្ទុកនូជាតិដែក ៤មីលីក្រាម។ នេះគឺជាបរិមាណ ៥% នៃបរិមាណដែលត្រូវបានណែនាំឱ្យទទួលទានរាល់ថ្ងៃសម្រាប់បុរស និង ២%សម្រាប់ស្រ្ដី។ ស្លឹកគ្រៃហាន់ក្នុងបរិមាណមួយស្លាបព្រាបាយដូចគ្នានេះ មានបរិមាណ ១% នៃសារធាតុមួយចំនួន ដែលត្រូវបានណែនាំឱ្យទទួលទានជាប្រចាំថ្ងៃដូចជា អាស៊ី Folic ប៉ូតាស្យូម ម៉ាញ៉េស្យូម ជាតិស័ង្កសី និងផូស្វ័រ។ ស្លឹកគ្រៃមានផ្ទុកនូវវីតាមីន C វីតាមីន B6 សារធាតុ riboflavin និង naiacin ប៉ុន្ដែអ្នកគួរតែទទួលទានភេសជ្ជៈធ្វើពីស្លឹកគ្រៃឱ្យបានមួយកែវ ដើម្បីទទួលបានបរិមាណសារធាតុចិញ្ចឹមដ៏សំខាន់ទាំងនេះ។



គុណប្រយោជន៍សុខភាព៖​ ស្លឹកគ្រៃមានផ្ទុកនូវសារធាតុ Flavonoid ដែលដើរតួ ជាសារធាតុប្រឆាំងនឹងអុកស៊ីដកម្ម និងជាភ្នាក់ងារប្រឆាំងនឹងការរលាក។ ក្នុងសមត្ថភាពនៃសារធាតុប្រឆាំងនឹងអុកស៊ីដកម្ម សារធាតុ Flavonoid មានប្រសិទ្ធភាពបង្ការការខូចកោសិកា ដែលអាចដឹកនាំទៅរកការកើតជំងឺយូរអង្វែងដូចជា ជំងឺបេះដូង ឬជំងឺពុកឆ្អឹង។ សារធាតុ Flavonoid មួយប្រភេទនៅក្នុងស្លឹកគ្រៃឈ្មោះថា Lutein មានសមត្ថភាពពន្យឺតការរីករាលដាល និងពន្លឿនការសម្លាប់កោសិកាមហារីកប្រភេទមួយចំនួន នេះបើយោងតាមការសិក្សាស្រាវជ្រាវមួយចុះផ្សាយនៅក្នុងប្រតិប័ត្រព័ត៌មានអឺរ៉ុបឆ្នាំ ២០១២ ស្ដីអំពីវិទ្យាសាស្រ្ដឱសថ។ ម្យ៉ាងទៀត ជាតិ Luteolin មានផ្ទុកនូវសមត្ថភាពដ៏ខ្លាំងក្លាប្រឆាំងនឹងការរលាក ដែលសារធាតុនេះអាចព្យាបាល ការក្រិនស្បែក រលាកសួត ឬរបួសសួតស្រួចស្រាវ៕



 ប្រែសម្រួល៖ សារ៉ាត

ប្រភព: healthyeating.sfgate