CamNews

កីឡាអន្តរជាតិ 

ក្លឹប Everton ប្រកាសលក់ភាគហ៊ុន ជិត ៣០០ លានដុល្លារ

(ក្រុងឡុងដ៍)៖ ក្រុមដែលកំពុងលេងនៅ Premier League របស់អង់គ្លេស Everton បានប្រកាសលក់ភាគហ៊ុនចំនួន ២៩៧.៦៥៤ លានដុល្លារ ក្នុងការយកកញ្ចប់ថវិកានេះមកពង្រីកកីឡដ្ឋាន Goodison Park បន្ថែមទៀត ។

តាមរយៈសារព័ត៌មាន Dailymail បានឲ្យដឹងថា ម្ចាស់ភាគហ៊ុនធំជនជាតិអាម៉េរិក John J Moores និង Charles Noell បានសម្រេចដាក់លក់ភាគហ៊ុន ចំនួន ២៩៧.៦៥៤ លានដុល្លារ ដើម្បីស្វែងរកអ្នកវិនិយោគថ្មី ក្រោយពីពិភាក្សាគ្នាត្រូវបាន បញ្ចប់នាពេលថ្មីៗនេះមុនបំណាច់ឆ្នាំ២០១៥ ។

ក្លឹបទូកក្តោងដែលឈរនៅចំណាត់លេខរៀងទី៧របស់អង់គ្លេស និងកំពុងស្ថិតនៅលេខរៀងទី១០ក្នុងតារាង Premier League នេះ បានឡើងទៅដល់វគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រនៃពានលំដាប់ទី៣អង់គ្លេស Capital One Cup ដោយត្រូវប៉ះក្រុម ខ្លាំង Manchester City គ្រាដែលក្នុងពាន UEFA Europa League បានឡើងដល់វគ្គ៣២ក្រុមចុងក្រោយហើយ ។

ពេលថ្មីៗនេះកន្លងទៅនេះ Everton បានច្រានចោលសំណើសុំទិញរបស់ក្លឹប Chelsea ចំនួន៣ដងជាមួយនឹងទឹកប្រាក់ ២៩.៧៧លានដុល្លារ ៣៨.៧ លានដុល្លារ និង ៤៤.៦៦ លានដុល្លារ ក្នុងការលក់ខ្សែការពារកណ្តាល John Stones កាលពីរដូវក្តៅមុន ដែលកំពុងដឹកនាំដោយគ្រូបង្វឹក Roberton Martinez ៕

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី


Tags: Chelsea Football Sport news Camnews Neymar Barcelona