CamNews

តារា 

ហេតុតែចង់ជួបគ្នា តែសង្សាររវល់!! ស្រាប់តែ Alek សុខចិត្តទៅធ្វើរឿងមួយដើម្បី Toey

ថៃ ៖ ដោយសារតែពេលវេលាមិនសមស្របគ្នា នៅពេលដែលរឿងភាគថ្មីរបស់ Alek teeradetch ដែលមានចំណងជើងថា "Sanae Rak Nang Sin" ទើបតែបញ្ចប់ទៅ ជាហេតុធ្វើឲ្យតារាសម្តែងប្រុសរូបនេះ មានការពេលទំនេរទើបចង់មានពេល Sweet ជាមួយនិងសង្សារ តែចៃដន្យអី នាង Toey Jarinporn បែរជាមមាញឹកជាមួយនិងការងារថតរឿងថ្មីរបស់នាងដែរ ។ 

ព្រោះតែពេលវេលាមិនសាកសម លោក Alek teeradetch សុខចិត្តទៅអង្គុយចាំនាង Toey Jarinporn នៅកន្លែងថត ដើម្បីបានឃើញមុខមិត្តស្រី ព្រមទាំងផ្តល់ជាកម្លាំងចិត្តដល់រូបនាងផងដែរ ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

គួរបញ្ជាក់ឲ្យដឹងថា បើទោះបីជា Alek និង Toey ទើបតែចាប់ផ្តើមសាងស្នេហាប្រហែលជា ១ ឆ្នាំក៏ដោយចុះ ប៉ុន្តែអ្នកទាំងពីរបានណែនាំឲ្យក្រុមគ្រួសារទាំងសងខាងបានស្គាល់អស់ហើយ នៅរង់ចាំតែដំណឹងល្អប៉ុណ្ណោះទេ ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Alek teeradetch Toey Jarinporn