CamNews

តារា 

យ៉ាន លីនដា កំពុង​សប្បាយក្អាក​ក្អាយ នៅ​លើ​ទឹក​ដី​កា​ណា​ដា មិន​ខ្វល់​នឹង​ពាក្យ​អង្វរ​លន់​តួ របស់ យ៉ែម

(អូស្រ្តាលី)៖ ក្រោយពីលែងលះដាច់ស្រេច ជាមួយ លោក យ៉ែម សំអូន ស្វាមីធ្លាប់រួមរស់ជាមួយគ្នាជិត២០ឆ្នាំ រួចមក អ្នកនាង យ៉ាន លីនដា ក៏បានលាលែងជីវិត​សិល្បៈ​​​​ពីក្នុងប្រទេសកម្ពុជា ហើយទៅរស់នៅលើទឹក ដីអូស្ត្រាលី ដែលជាទឹកដីកំណើតនាងវិញ ជាមួយកូនស្រីសំណប់ចិត្ត​ ខណៈដែលនាងទ្រាំរស់នៅកំសត់ លើទឹកដីប្រទេសកម្ពុជា អស់ជាច្រើនឆ្នាំ ចុងក្រោយបានត្រឹមទឹកភ្នែក បែកបាក់ជាមួយស្វាមី ​ព្រោះស្វាមីនាងលួចលាក់ មានប្រុសធ្វើបាបចិត្តនាង និងកូនស្រីឲ្យរស់រងទេវនាបំផុត ។

ថ្មីៗនេះ លោក យ៉ែម សំអូន បានថ្លែងសារនឹករឭកដល់ប្រពន្ធកូន លោកជាខ្លាំង ព្រោះ​សោកស្ដាយកំហុសឆ្គង ដែល​បានធ្វើ​ហើយធ្វើឲ្យមហាជន នឹកស្រណោះ​ជាខ្លាំង ព្រោះមើលទៅលោក ហាក់បាត់បង់អ្វីទាំងអស់ សូម្បីតែការងារដែល​ត្រូវរត់ចូលជាច្រើន ក៏ចាកចេញពីលោក ដូចជាច្រៀងក្នុងកម្មវិធីមង្គលការជាដើម ត្រូវបានអ្នកធំៗ មិនសូវនិយមដូចមុន ព្រោះគេប្រកាន់​រឿងបែកបាក់ ។

ចំណែកអ្នកនាង យ៉ាន លីនដា វិញ ក្នុងថ្ងៃខួបកំណើត​​កាលពីម្សិលមិញ អ្នកនាងត្រូវបានមិត្តរួមអាជីពចាស់ ក្នុងសិល្បៈបានជូនពរនាង​យ៉ាងច្រើន ដែលសុំឲ្យនាងស្គាល់តែក្ដីសុខ ជួបតែអ្វីដែលល្អៗ កុំឲ្យស្គាល់តែរឿងសោកសៅ ដូចឆ្នាំចាស់កន្លងទៅ ។

​អ្នកនាង យ៉ាន លីនដា ​រឹតតែលែងអើពើនឹង លោក យ៉ែម សំអូន តទៅទៀត ព្រោះ​នាង​ពេលនេះ កំពុងតែស្ថិតនៅលើទឹកដី ប្រទេសកាណាដា ដើម្បីច្រៀងនឹងសម្ដែងនៅទីណោះ ព្រោះ​នាងនៅតែស្រឡាញ់ការច្រៀងរាំ ព្រោះជាចំណូលចិត្ត ។ អ្វីដែលអ្នកនាងទទួលបានពី លោក យ៉ែម សំអូន វាហួសនឹងទទួលឲ្យលោកត្រឡប់មករកអ្នកនាងវិញ អ្នកនាងកំពុង​តែ​មានក្ដីសុខ​ជាមួយជីវិត​​ជាស្ត្រីមេមាយកូនមួយ​ ​ដែលមិនចំាបាច់រងសំពាធពីអ្នកណា មិនចាំបាច់រស់ជាមួយទឹកភ្នែក ដូចមុនឡើយ ។

​ប្រភពព័ត៌មានមួយបាននិយាយថា អ្នកនាង យ៉ាន លីនដា ស្អាតយ៉ាងនេះ មិនយូរទេ នឹងរកបានគូគ្រងថ្មី ដែលសង្ហាជាងប្ដីចាស់នាង ព្រោះ​ជាស្រីស្អាត មានចំណេះដឹង មានអាកប្បកិរិយាល្អ ​ហើយអាចសាងគ្រួសារថ្មី ប្រកបដោយសុភមង្គល ជាមិនខាន៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Yan linda Star news local news