ភាពយន្ត ៖ ក្រោមស្នាដៃរបស់អ្នកនិពន្ធរឿងមនោសញ្ចេតនាដ៏ល្បី The Fault In Our Stars, Paper Towns ក៏មិនខុសពីគ្នានេះដែរ។ មានអ្នកអានសៀវភៅជាច្រើនដែលចូលចិត្តមើលរឿងនេះ ហើយ រង់ចាំទស្សនាដោយផ្ទាល់ នៅពេលដែលរឿងនេះចាប់ផ្តើម ផលិតជាខ្សែភាពយន្តសម្រាប់ ចាក់ បញ្ចាំងក្នុងរោងកុន។
ក្នុងសាច់រឿងPaper Towns ក្មេង ប្រុស ឈ្មោះ Quentin ហៅថាQ និង ក្រុមមិត្តភក្កិរបស់ខ្លួនបាន សហការណ៏គ្នា ធ្វើដំណើរតាមផ្លូវដើម្បីតាមស្វែងរកស្រីម្នាក់ដែលខ្លួនតាមស្រលាញ់(Margo) ដែល ជាអ្នកជិតខាង ប៉ុន្តែបានបាត់ខ្លួនគ្មាន ដំណឹងអ្វីបន្តិច សោះ ។ រឿងនេះ គឺមានការចូលរួមសំដែង ដោយ តារាម៉ូដែលស្រីដ៏ល្បីជាតួឯកគឺ Cara Delevingne ផងដែរ ។ ចង់ដឹងថាសាច់រឿងនេះ មាន ភាពកំប្លែងនិងមនោសញ្ចេតនាបែបណាខ្លះ កុំភ្លេចទៅទស្សនានៅគ្រប់រោងភាពយន្តទាំងអស់ ក្នុង រាជធានីភ្នំពេញចាប់ពីថ្ងៃនេះតទៅ។
ដើម្បីទទួលបានពត៌មានលំអិត និង ផ្សេងៗ ទៀតទាក់ទង និង ភាពយន្តដែលលោកអ្នកចូលចិត្ត សូមតាមដាន ចៃកុន តាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ ៕
ទស្សនាវីដេអូឃ្លីបខ្លីនៅទីនេះ ៖
ប្រភព ៖ Westec Media Limited