CamNews

ភាពយន្ត 

រឿង Along with The Gods: The Two World​ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកទស្សនា

កំសាន្ត ៖ ALONG WITH THE GODS: THE TWO WORLDS បានបង្កើតកំណត់ត្រាដែលមិនធ្លាប់មានពីមុនមកក្នុងអំឡុងពេលនៃការចាក់បញ្ចាំងនៅរោងភាពយន្តជាច្រើន។ ការបើកសម្ពោធជាផ្លូវការណ៍នៅលើអេក្រង់រោងភាពយន្តបានធ្វើឲ្យភាពយន្តនេះរកចំណូលបានយ៉ាងច្រើននិងមានអ្នកចូលទស្សនាជាង 4.76 លាននាក់ក្នុងរយៈពេលត្រឹមតែ 6 ថ្ងៃពីថ្ងៃចាក់បញ្ចាំងដំបូង។ មិនត្រឹមតែប៉ុណ្ណោះខ្សែភាពយន្តនេះក៏បានបំបែកកំណត់ត្រាភាពយន្តដែលរកចំណូលបានច្រើនបំផុតក្នុងថ្ងៃទី១នៃការចាក់បញ្ចាំងក្នុងឆ្នាំ 2017 ដោយរកចំណូលបានរហូតដល់ទៅ 1,25 លានដែលលើសពីប្រាក់ចំណូល 1.12 លានដុល្លាររបស់ភាពយន្ត A TAXI DRIVER។

ក្នុងនោះក៏មានចំណុចមួយចំនួនដែលធ្វើឲ្យរឿងនេះទទួលបានការទស្សនាយ៉ាងច្រើននេះផងដែរ។ បច្ចេកទេសកាត់តយ៉ាងទាក់ភ្នែក​ យើងមិនអាចប្រកែកបានឡើយថារឿង "Along with the Gods" គឺពឹងផ្អែកមួយផ្នែកធំទៅលើបច្ចេកទេសដ៏ទាក់ភ្នែកក្នុងការទាក់ទាញទស្សនិកជន។ តួអង្គសម្តែងដែលពោរពេញទៅដោយសមត្ថភាពរួមទាំងអ្នកដឹកនាំរឿងដែលធ្លាប់ទទួលបានការគាំទ្រពីរឿងមុនៗរបស់គាត់ផងដែរ​ "200 Pound Beauty" ។

រឿង ALONG WITH THE GODS: THE TWO WORLDS ដែលកំពុងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តនេះ និយាយអំពីក្រោយពេលអ្នកពន្លត់អគ្គីភ័យ ចាហុង បានស្លាប់ក្នុងពេលបំពេញភារកិច្ច យមទូតនាំផ្លូវ 3 នាក់ នាំព្រលឹងរបស់គាត់ទៅឋានយមរាជ។ គាត់អាចទៅចាប់ជាតិបានលុះត្រាតែគាត់ឆ្លងផុតការជំនុំជម្រះចំនួន 7 ដងក្នុងរយៈពេល 49 ថ្ងៃ ដោយមានយមទូតនាំផ្លូវទាំងបីនៅក្បែរខ្លួនការពារគាត់ក្នុងការជំនុំជម្រះនេះ។

ចុចទីនេះដើម្បីទស្សនា trailer :



 

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕

ដោយ ៖ គន្ធា

 

ប្រភព ៖ Westec Media Limited


Tags: Movie Article