អាមេរិក៖ តារាម៉ូឌែល នាង Kourtney Kardashian បានសម្រេចផ្តាច់ ចំណងស្នេហ៍យូរអង្វែងពីមិត្តប្រុស Scott Disick ដោយសារ ផឹកស្រាច្រើនធ្វើឲ្យនាងខ្មាសគេ ព្រមទាំងមានអប្បកិរិយាមិនសមរម្យ។
ព័ត៌មានពី TMZ បានឲ្យដឹងថា នាង Kourtney Kardashian វ័យ ៣៦ឆ្នាំ ត្រូវជាបងស្រីរបស់ Kim Kardashian បាន បែកពីមិត្តប្រុសតារាវ័យ ៣២ឆ្នាំ លោក Scott Disick បន្ទាប់ពី ពួកគេទាំងពីរនាក់ រស់នៅជាមួយគ្នា អស់រយៈពេល ៩ឆ្នាំ ហើយថែមទាំងមានកូនបីនាក់ទៀត។ ចំណែកមូលហេតុនៃការចែកផ្លូវគ្នានេះ ត្រូវបានគេបញ្ជាក់ មកពី Scott Disick ផឹកស្រាច្រើន និងធ្វើចរិកដូចមនុស្សគ្មានប្រពន្ធ-កូន។
ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា Scott Disick កំពុងតែឆ្កួតនឹងស្រា មិនដឹងថាពេលណាគេអាចឈប់ បានទេហើយការផឹកនោះដែរ គឺដោយសារតែឱពុកម្តាយរបស់គេ ស្លាប់បន្តបន្ទាប់គ្នានៅឆ្នាំ ២០១៣ និង២០១៤ ទើបធ្វើឲ្យគេក្លាយជាមនុស្សបែបនេះ ។
ដោយឡែកព័ត៌មានពី Weekly News បានឲ្យដឹងថា Scott Disick លួចស្និទ្ធស្នាលជាមួយអតីតមិត្តស្រី នាង Chloe Bartoli នៅប្រទេសបារាំង ខណៈ Kourtney Kardashian នៅជាមួយកូនទាំងបីនាក់៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល