CamNews

ព័ត៌មានអន្តរជាតិ 

ភេសជ្ជៈប៉ូការីស្វេត( Pocari Sweat) កំពុងមានបញ្ហាក្នុងប្រទេសចិន ក្រោយពីការដកការផ្សាយពាណិជ្ជកម្មតាមកញ្

ក្រុមហ៊ុនផលិតភេសជ្ជៈកីឡាដ៏ធំរបស់ប្រទេសជប៉ុន Pocari Sweat បានសម្រេចឈប់ចាក់ផ្សាយពាណិជ្ជកម្មតាមកញ្ចក់ទូរទស្សន៍​ នឹងក្រុមហ៊ុនផ្សព្វផ្សាយនានាក្នុងទីក្រុងហុងកុង ដែលក្រុមទូរទស្សន៍ទាំងនោះ ត្រូវគេបានចោទប្រកាន់ថា មានភាពលំអៀងទៅកាន់ទីក្រុងប៉េកាំងក្នុងការផ្សាយលើការតវ៉ាថ្មីៗនេះនៅក្នុងទឹកដីនេះ។



 ក្រោយពីការដក ការផ្សាយពាណិជ្ជកម្មនេះភ្លាម ប្រជាប្រិយភាពរបស់ Pocari Sweat បានកើនយ៉ាងខ្លាំងនៅហុងកុង​ ដោយអ្នកក្រុងហុងកុងជាច្រើន បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ពួកគេបានទិញភេសជ្ជៈនេះ  ហើយ​ផ្សារទំនើប និងហាងលក់ភេសជ្ជៈខ្លះទៀត ត្រូវបានលក់អស់គ្មានសល់កាលពីថ្ងៃពុធ ក្នុងការគាំទ្រដល់ចំណាត់ការរបស់ក្រុមហ៊ុនផលិតភេសជ្ជៈកីឡាដ៏ធំរបស់ប្រទេសជប៉ុនមួយនេះ។

 ការនេះបានបង្កអោយមានការមិនសប្បាយចិត្តយ៉ាងខ្លាំង ដល់អ្នកប្រើប្រាស់អ៊ីនធឺណិត នៅចិនដីគោក ហើយបានអំពាវនាវដល់ប្រជាជនចិនទាំងអស់តាមរយៈបណ្តាញសង្គម Weibo ថា ពួកយើងនឹងឈប់ទិញភេសជ្ជៈ Pocari Sweat​ ទៀតហើយ។ លើសពីនេះទៅទៀត ក្រុមចម្រៀងដ៏ល្បីរបស់ប្រទេសចិន គឺក្រុមចម្រៀងស្ត្រី GNZ48 បាននិយាយ នៅលើគណនី Weibo ផ្លូវការរបស់ខ្លួនថា យើងប្រឆាំងនឹងសកម្មភាព ដែលប៉ះពាល់ដល់សន្តិភាព និងស្ថេរភាព នៅក្នុងប្រទេស ហើយបានហៅការចម្រេចចិត្តរបស់ Pocari Sweat ថា គួរឱ្យសោកស្តាយ។ GNZ48 នេះបានឱ្យដឹងដែរថា ខ្លួននឹងបញ្ចប់ភាពជាដៃគូជាមួយ Pocari Sweat ទាំងអស់ ដែលមាននៅក្នុងដៃ (partnership  And media ads) ៕


ប្រែសម្រួល៖ ផាន់ណា


ប្រភព៖ asia.nikkei