(ញូវយ៉ក)៖ បុរសវ័យក្មេងម្នាក់ រស់នៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានបាត់បង់ជីវិតដោយនឹកស្មានមិនដល់ បន្ទាប់ពីគេធ្វើការងារថ្ងៃដំបូងជាអ្នកកាត់ដើមឈើ ហើយក៏រងគ្រោះថ្នាក់នៅពេលនោះ ។
លោក Justus Booze អាយុ២៣ឆ្នាំស្លាប់ ខណៈពេលកំពុងធ្វើការសម្រាប់ក្រុមហ៊ុនថែរក្សាដើមឈើនៅជនបទ ហើយនៅថ្ងៃកើតហេតុ គេកំពុងកាត់ដើមឈើជាច្រើនដើមនៅពីមុខផ្លូវជាតិ 215 Placid Drive ហើយក៏ត្រូវដើមឈើ ដែលកាត់រលំលើ គាបជាប់ស្លាប់តែម្តង។
ការស្លាប់របស់លោក Booze ធ្វើឲ្យក្រុមគ្រួសារ និងមិត្តភ័ក្តិសោកស្តាយជាខ្លាំងហើយមិត្តភ័ក្តិជាច្រើនរបស់គេបាន សរសេរសារមួយថា បុរសវ័យក្មេងដែលតែងតែលេងសើច និងរីករាយ និងជាមនុស្សចូលចិត្តជួយគេគ្រប់គ្នាពេលនេះ បានចាកចេញពីយើង ហើយពិតជាធ្វើឲ្យអ្នកគ្រប់គ្នាព្រួយចិត្តណាស់ ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង