CamNews

គ្រោះថ្នាក់ 

ពាក់ចិញ្ចៀនឱ្យប្រដាប់ភេទ៖ បុរសម្នាក់ត្រូវជួបគ្រោះធំ ព្រោះមិនអាចដកប្រដាប់ភេទចេញពីចិញ្ចៀន

វិទ្យាសាស្ដ្របានពិសោធឃើញថា ចិញ្ចៀនគួរតែត្រូវបានគេពាក់នៅលើម្រាមដៃ ហើយប្រដាប់ភេទ
គួរតែបំពេញការងារឱ្យត្រូវនឹងភារកិច្ចរបស់ខ្លួន។

បុរសម្នាក់អាយុ ២៨ឆ្នាំ នៅអាហ្វ្រិក ត្រូវបានម្ដាយរបស់ខ្លួននាំទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់
បន្ទាប់ពីប្រដាប់ភេទរបស់បុរសនេះ ត្រូវជាប់ក្នុងចិញ្ចៀន។ អត្តសញ្ញាណរបស់បុរសនេះ មិនត្រូវ
បានគេបង្ហើបឱ្យដឹង ប៉ុន្តែ បញ្ហានេះបានកើតឡើងដោយមូលហេតុពិសេស។

យោងតាមក្រុមគ្រូពេទ្យ បុរសនេះ បានសារភាពថា ខ្លួនបានញាត់ប្រដាប់ភេទចូលក្នុងចិញ្ចៀនមុន
នោះ ៤ម៉ោង បន្ទាប់ពីស្ដាប់តាមមិត្តភ័ក្ដិរបស់ខ្លួន។ ក្រោយមក បុរសនេះ មិនអាចដកប្រដាប់ភេទ
ចេញពីចិញ្ចៀន បណ្ដាលឱ្យប្រដាប់ភេទឡើងហើម និងឈឺចាប់ខ្លាំង។

នៅពេលត្រូវបាននាំទៅកាន់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យត្រូវប្រើរណាម៉ាស៊ីន និងបច្ចេកទេស ធ្វើការ
ក្នុងរយៈពេល១ម៉ោង ទើបជួយជនរងគ្រោះបាន។ បច្ចុប្បន្ន បុរសនេះកំពុងទទួលការព្យាបាលនៅ
មន្ទីរពេទ្យ។

ក្នុងរយៈពេលកន្លងទៅថ្មីៗនេះ ករណីជាប់ប្រដាប់ភេទក្នុងចិញ្ចៀន បានកើតឡើងជាញឹកញាប់នៅ
ក្នុងពិភពលោក។ កាលពីខែកញ្ញាកន្លងទៅនៅ Liuzhou ប្រទេសចិន បុរសម្នាក់បានត្រូវនាំទៅ
សង្គ្រោះបន្ទាន់ បន្ទាប់ពីជាប់ប្រដាប់ភេទក្នុងចិញ្ចៀនរយៈពេល ២ថ្ងៃ ដោយមិនអាចយកចេញបាន។
បុរសនេះឱ្យដឹងថា ខ្លួនចង់សាកល្បងពាក់ចិញ្ចៀនឱ្យប្រដាប់ភេទ ប៉ុន្តែ លទ្ធផលអាក្រក់បានកើត
ឡើងនឹកស្មានមិនដល់។

ប្រដាប់ភេទ​របស់ជនរងគ្រោះឡើងហើម និងមានការ​ឈឺចាប់ខ្លាំង
 

ក្រុមគ្រូពេទ្យ និងក្រុមសង្គ្រោះបន្ទាន់ ត្រូវចំណាយពេល ៩០នាទី ទើបអាចជួយដោះស្រាយបញ្ហា
នេះបាន។

ប្រែសម្រួល ៖ តារា
ប្រភព ៖ mirror


Tags: ពាក់ចិញ្ចៀនឱ្យប្រដាប់ភេទ គ្រោះថ្នាក់ចម្លែក