CamNews

តារា 

Justin Bieber ជួប​រឿង​អាម៉ាស ពេល​សម្តែង​​នៅ​ទឹក​ដី ​ប្រទេស​កាណាដា (Video Inside)

(កាណាដា)៖ មហាជនពិតជាទ្រាំ នឹងផ្ទុះសំណើចមិនបានឡើយ ខណៈដែលពួកគេបានឃើញ តារាចម្រៀង​ប្រុស Justin Bieber ជ្រុលធ្លាក់ពីលើឆាក ដោយចៃដន្យ នៅមុខទស្សនិកជនរាប់រយពាន់នាក់ ពេលទៅសម្តែងនៅទឹកដីកាណាដា។

Justin បានធ្វើដំណើរ ទៅប្រទេសកាណាដា ក្នុងបំណងដើរកំសាន្តផង ហើយក៏បានចូលរួមសម្តែង លើឆាក​តន្ត្រីមួយ នៅ Saskatoon ស្រាប់តែពេល​នោះ គេក៏ដើរចុះពីលើឆាក ទៅរកទស្សនិកជន ក៏ភ្លេចមើលថាជ្រុលជើង ផុងធ្លាក់តែមិនបានធ្វើឲ្យតារាប្រុស វ័យក្មេងដ៏សង្ហារូបនេះ បង្អាក់ការសម្តែងឡើយ គឺគេបានស្តារស្ថានភាពឡើងវិញ ទាន់ពេលនិងនៅតែកាន់ ក្បាលមេក្រូបង្ហើរសំឡេង ជូនអ្នកស្តាប់ដដែល៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Justin Bieber