CamNews

តារា 

កាន់​តែ​ក្ដៅ! កម្ម​វិធី «Khmer Super Model»​​ត្រូវ​​បាន​​ប្រជា​ជន និង​អ្នក​សិល្បៈ​ថៃ រិះ​គន់​ធ្ងន់ៗ

(ភ្នំពេញ)៖ កម្មវិធីប្រកួតប្រជែង​តារាបង្ហាញម៉ូដ ​«Khmer Super Model» របស់ស្ថានីយទូរទស្សន៍ ស៊ីធីអិន ដែលបានចាក់ផ្សាយ រៀងរាល់រាត្រីថ្ងៃព្រហស្បត៍ ​ម៉ោង៩៖០០នាទីយប់ ដែលទស្សនិកជនកម្ពុជា ធ្លាប់បានរិះគន់ខ្លាំង ទៅលើ​អ្នកនាង ច័ន្ទលក្ខិណា ព្រោះថា បានចំឡងស្ទីល​ពីអ្នកនាង លូកេត ហើយធ្វើតាមឡើងទាំងស្រុងដូចតែម្ដងនោះ រហូតមកដល់ពេលនេះ ត្រូវបានគេដឹងថា ហាក់កំពុងមានរឿងកាន់តែធំហើយ ​ព្រោះតែអ្នកសិល្បៈជាច្រើន នៅក្នុងប្រទេសថៃ កំពុងតែធ្វើការរិះគន់មិនសំចៃមាត់ ជុំវិញកម្មវិធីនេះ ដែលបានចម្លងទម្រង់ដូចរបស់គេទាំងស្រុង។

​រឿងរ៉ាវទាំងនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលពេញប្រទេសថៃ គេនាំគ្នានិយាយពីរឿងកម្មវិធី «Khmer Super Model» ដែលបានលួចចំឡង​ស្ទើរតែគ្រប់វគ្គ ពីកម្មវិធី «The Face Thailand» ដែលត្រូវបានទិញសិទ្ធិមកផលិត ដោយក្រុមហ៊ុនដ៏ល្បីគឺ «កានណាតា» ដែលមាន លោក តេ ជាអ្នកដឹកនាំផលិត។ ប្រជាជនថៃជាច្រើន​បានលើកគ្នា ទាំងហ្វូង​មករិះគន់ កម្មវិធី «ខ្មែរស៊ូភើម៉ូឌែល» ថា «ថោកទាប អន់គំនិត ចាំតែលួចចំឡងអ្វី​ដែលជារបស់គេ ថែមទាំងមិនព្រមទិញ កម្មសិទ្ធិបញ្ញា ដើម្បីមកផលិតជាកម្មវិធី ចាំតែលួច និងជាជនជាតិ ចោរ​» ជាដើម។

មានប្រិយមិត្ត ជាជនជាតិថៃម្នាក់​ បានននិយាយថា «អាមេរិក គេមិនប្ដឹងខ្មែរ​នោះទេ ព្រោះគេដឹងថា ជាប្រទេសក្រីក្រ កំពុងតែអភិវឌ្ឍន៍ អ៉ីចឹងលួចបានតែចេះតែលួចទៅ!»។ 
ប៉ុន្តែក៏មានប្រិយមិត្តជនជាតិថៃខ្លះ បានសរសើរខ្មែរថា «ស្អាតៗ និងចំឡងពីគេបានល្អ ហើយជាប្រទេសជិតខាងគ្នា មិនគួរមានគំនិតអាក់អន់ស្រពន់ចិត្ត នឹង​រឿងប៉ុណ្ណឹងទេ ជារឿងល្អទៅវិញទេ ដែលប្រទេសថៃយើង មានអ្នកចំឡងតាមបែបនេះ!»។

ប៉ុន្តែ​គិតៗទៅ វាហាក់ជារឿងបាក់មុខដដែលៗ សម្រាប់ប្រទេសកម្ពុជា រឿងលួចចំឡងបទចម្រៀងពីគេ សាច់រឿងពីគេ មិនឈប់មិនឈរ ហើយវាពិតជាពិបាកទទួល​យកណាស់ ព្រោះស្ថានីយទូរទស្សន៍ ល្បីជាច្រើន ក្នុងស្រុក​បានអភិវឌ្ឃន៍គុណភាព ក្នុងការផលិតកម្មវិធី​ជាច្រើនបានល្អៗ ពិសេសទូរទស្សន៍ខ្លះ ដែលបានទិញសិទ្ធិក្នុងការផលិតកម្មវិធីធំៗ ហើយទទួលបានភាពជោគជ័យ យ៉ាងច្រើន។

​គេហទំព័រ Khmertalking មិនអាចសុំការបំភ្លឺ ពីផលិត​ករ​ កម្មវិធី «ខ្មែរសូភើម៉ូ​ឌែល»នេះបានទេ ខណៈដែលក្រុមហ៊ុន ផលិតកម្មវិធីនេះ គឺ​ជាក្រុម​ហ៊ុន BKA ដែលធ្លាប់ផលិតកម្មវិធីល្បីៗ​ជាច្រើន ហើយ​កម្មវិធី «ខ្មែរ​ស៊ូបភើម៉ូឌែល» នេះផ្ទាល់ ក៏មានផលិតករ ជាជនជាតិថៃផងដែរ។ រឿងនេះហាក់កាន់តែវែងឆ្ងាយ ព្រោះថៃដៀលចំៗថា «លួចចំឡងកម្មវិធីល្បីពីគេ តែផលិតករជាជនជាតិថៃ ខណៈខាងក្រសួងវប្បធម៌ ហាក់មិនទាន់មានចំណាត់ការណាមួយ លើកម្មវិធីនេះនៅឡើយទេ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: khmer super model