(ញូវយ៉ក)៖ សហព័ន្ធកីឡាបាល់ទាត់អាម៉េរិក បានសម្រេចបង្កើតច្បាប់ថ្មី ឆ្លើយតបទៅនឹងបណ្តឹងរបស់ឪពុកម្តាយក្មេងៗ ដែលកូនៗរបស់ពួកគេ ប្រើក្បាលដែលទើបមានវ័យជាង១០ឆ្នាំនោះ ក្នុងការលេងបាល់ទាត់ ។
សេចក្តីថ្លែងការណ៍របស់សហព័ន្ធបាល់ទាត់អាម៉េរិក ដែលចេញផ្សាយកាលពីថ្ងៃចន្ទ ដោយសារព័ត៌មាន Huffinton Post គឺនឹងជួយកាប់បន្ថយការ គ្រោះថ្នាក់បែកក្បាលពេលបុកទង្គិចគ្នា និងកើតមានសតិមិនប្រក្រតី ក្នុងខណៈដែល ក្មេងៗកំពុងស្ថិតក្នុងភាពក្មេងខ្ចីនៅឡើយនោះ ពេលលេងក្នុងលីកយុវជនរបស់ពួកគេ ។
មេធាវីជនជាតិអាម៉េរិកលោក Steve Berman បានលើកឡើងថា “ដើម្បីបង្កើនគុណភាពបាល់ទាត់ ជាពិសេសទៅលើ ក្មេងចូលរួមឲ្យបានច្រើន គឺសហព័ន្ធសម្រេចលុបចោលការប្រើក្បាល ក្នុងការលេងបាល់ទាត់ចាប់ពីពេលនេះតទៅ”
ក្មេងៗនៅអាម៉េរិក បានចូលរួមលេងប្រមាណជាង ៥០០០០នាក់ក្នុង១ឆ្នាំទាំងនៅបឋម និងអនុវិទ្យាល័យក្នុងប្រភេទកីឡា វាយកីឡាកាស កីឡាបាល់បោះ បាល់ឱប និងបាល់ទាត់ ហើយក្នុងចំណោមនោះដែរ កីឡាបាល់ទាត់ទទួលរងរបួសខ្លាំងគេ ជាពិសេសផ្នែកត្រង់ក្បាលតែម្តងហើយ ឪពុកម្តាយក៏ខ្លះក៏បានលើក ឡើងថា កូនៗរបស់ពួកគេដេកវើរវាយ ពេលយប់ថែមទៀតផង និងរៀនមិនសូវពូកែថែមទៀត ។
តែយ៉ាងណាក៏ដោយ គ្រាប់បាល់បំប៉ោងសំណាញ់ទីអាចនឹងត្រូវបានកាត់បន្ថយ ដោយសារមិនអាចប្រើក្បាលតែត បញ្ចូលទី និងការបញ្ជូនឲ្យគ្នា លំបាកផងដែរ ខណៈដែលសហព័ន្ធនៃប្រទេសដទៃ ឬក៏ FIFA មិនទាន់មានប្រតិកម្មណា មួយទាក់ទងនឹងរឿងនេះនៅឡើយទេ ៕
ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី