CamNews

ភាពយន្ត 

ភ័យលស់ព្រលឹងម្តងទៀតហើយជាមួយរឿង”IT” ធានាថាស្រែកផ្អើលរោងដែលកំពុងចាក់បញ្ចាំងគ្រប់រោងភាពយន្តហើយ

កំសាន្ត ៖ កាលពីថ្ងៃទី០៩ ខែកញ្ញាកន្លងទៅនេះ នៅរោងភាពយន្ត Major Cineplex មានការចាក់បញ្ចាំងរឿង IT ជាលើកដំបូងជាប្រភេទ 4DX ជាមួយអ្នកគាំទ្រជាច្រើនចូលរួមទស្សនាផងដែរ ដែលសាច់រឿង​ IT ទាំងមូលនិយាយពីប្រវត្តិនៃទីក្រុង Derry ដែលជួបឧបទ្ទេវហេតុជាច្រើនលើកច្រើនសារ ធ្វើអោយមានអ្នកស្លាប់ជាច្រើន ហើយគ្រប់គ្នាក៏និយាយថាទីក្រុងមួយនេះកំពុងជាប់បណ្តាសារដែលអ្នករស់នៅទីនោះត្រូវរងទុកជារឿយៗ។  ហើយលើកនេះផងដែរទីក្រុង Derry បានជួបរឿងអាក្រក់កើតឡើងថ្មីមួយទៀតនោះគឺការបាត់ក្មេងៗជាបន្តបន្ទាប់ ដែលក្មេងទាំងអស់ត្រូវចាប់ដោយបិសាចដ៏អាក្រក់មួយ គឺ Pennywise the Dancing Clown ដែលវាជាបិសាចដែលស្រឡាញ់ការភ័យខ្លាច និងចាប់ដកហូតព្រលឹងក្មេងៗ អោយក្មេងអណ្តែតឡើងទៅលើ។ Georgie ត្រូវជាប្អូនរបស់ Bill ក៏ត្រូវបាន Pennywise the Dancing Clown ចាប់យកទៅដែរ ហើយគ្រប់គ្នាបានប្រាប់ Bill ថា ​Georgie បានស្លាប់បាត់ទៅហើយមិនបាច់ព្យាយាមតាមរកគេទៀតទេ តែ Bill មិនស្តាប់។ ថ្ងៃមួយដែលជាវិស្សមកាល Bill និងមិត្តភ័ក្ររបស់គេបានចូលទៅកន្លែងដែល Pennywise the Dancing Clown លាក់ខ្លួនដើម្បីស្វែងរកការពិតនៃការបាត់ក្មេងៗ នឹងព្យាយាមតាមរកប្អូនរបស់ខ្លួនដែរ។ តើ Bill នឹងដឹងការពិតនៃការបាត់ខ្លួនរបស់ក្មេងៗទេ ហើយ Bill អាចរក Georgie ឃើញដែរឬទេមានតែរងចាំទស្សនាទាំងអស់គ្នាដែរចាប់បញ្ចាំងចាប់ពីថ្ងៃនេះតទៅហើយ ។ 

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕







ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article