(ក្រុងឡុងដ៍)៖ អតីតអ្នកចាត់ការទូទៅក្លឹបតោខៀវ Chelsea លោក Jose Mourinho មិនទាន់បានឯកភាពក្នុងការដឹកនាំក្លឹបថ្មីបិសាចក្រហម Manchester United គ្រាដែលកៅអីគ្រូបង្វឹកជនជាតិហូឡង់ Louis van Gaal ។
ទីភ្នាក់ងារ Jorge Mendes របស់លោកគ្រូបង្វឹកជនជាតិព័រទុយហ្គាល់ វ័យ៥២ឆ្នាំខាងលើដែលត្រូវបានដកស្រង់ដោយ សារព័ត៌មាន Dailymail ថា លោក Mourinho មិនទាន់យល់ព្រមក្នុងការដឹកនាំក្លឹបលេងនៅ Premier League បន្ត ឡើយ ក៏ប៉ុន្តែរូបគាត់ (Mourinho) ក៏មិនបានបដិសេធក្នុងការចរចាជាមួយនឹងម្ចាស់ក្លឹប Man Utd ដែរ ។
គ្រូបង្វឹកដែលធ្លាប់ដឹកនាំក្លឹប Real Madrid ខាងលើបានដើរចេញពីកីឡដ្ឋាន Old Trafford ទាំងទឹកភ្នែកកាលពីល្ងាច ថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ក្រោយដឹកនាំក្រុមជើងឯក Chelsea ធ្លាក់ដល់លេខរៀងទី១៦ក្នុងតារាង គ្រាដែលគ្រូ Man Utd ដឹកនាំលេងជាង១ខែមកនេះមិនដែលឈ្នះសោះ និងបានធ្វើឲ្យធ្លាក់ចេញពី Champions League តាំងពីក្នុងពូល ផងដែរ ដែលធ្វើឲ្យក្រុមអ្នកគាំទ្រ និងម្ចាស់ក្លឹបក្តៅក្រហាយក្រៃលែង ។
ទន្ទឹមនោះដែរ គ្រូបង្វឹក Jose Mourinho, Pep Guardiola សុទ្ធតែជាបេក្ខជនដែល Man Utd ចង់បានខ្លាំងមកជំនួស កៅអីលោក Louis van Gaal ដើម្បីជួយសង្រ្គោះក្រុមដែលកំពុងតែដុនដាបមកនេះ ៕
លោក Jose Mourinho
លោក Louis van Gaal
លោក Pep Guardiola
កីឡាករ Man Utd ខកចិត្ត ក្រោយចាញ់ Norwich City ក្នុងទឹកដី
ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី