CamNews

តារា 

សួស វីហ្សា អាចជាប់ពាក់ព័ន្ធ​ក្នុងជម្រៅស្នេហ៍​ជាមួយ ថៅកែយានដ្ឋាន​ទ្រព្យស្ដុក

ភ្នំពេញ៖ ស្របពេលដែលកេរ្តិ៍ឈ្មោះ កំពុងតែមានភាពលេចធ្លោរខ្លាំងគួរសម នៅក្នុងផលិតកម្ម
រស្មីហង្សមាស តារាចម្រៀងស្រី សម្បុរស កញ្ញា សួស វីហ្សា ថ្មីៗនេះ ស្រាប់តែលេចធ្លាយព័ត៌
មាន ដ៏រសើបមកថា នាងកំពុងមានទំនាក់ទំនងស្នេហា ជាមួយបុរសម្នាក់ ដែលជាថៅកែយាន
ដ្ឋាន នៅក្នុងក្រុងភ្នំពេញ។

បើផ្អែកតាមប្រភពព័ត៌មាន លេចឮចេញពីមជ្ឈដ្ឋានខាងក្រៅ បាននិយាយប្រាប់ LookingTODAY
ឱ្យដឹងថា កញ្ញា សួស វីហ្សា ថ្មីៗនេះគេឧស្សាឃើញនាង បង្ហាញពីភាពស្និទ្ធស្នាល ជាមួយបុរស
ម្នាក់ ដែលគេដឹងថា ជាម្ចាស់ការ៉ាឡាននៅក្នុងក្រុងភ្នំពេញ។ មិនតែប៉ុណ្ណោះ ភាពស្និទ្ធស្នាលរវាង
នាង និងបុរសថៅកែលក់ឡានម្នាក់នោះ ក៏ត្រូវបានគេ មើលឃើញថា មានលក្ខណៈខុសប្លែក ពី
ធម្មតា និងមានស្ថានភាពមិនសូវស្រួល ទៀតផង ។

ប្រភពដដែលនោះ បាននិយាយាថា តារាចម្រៀងស្រី ដែលមានរូបសម្រស់ ស្រស់ស្អាត ស្រដៀង
កូនកាត់ចិន កញ្ញា សួស វីហ្សា បានចាប់ផ្តើមមានកំរិតជីវភាពខុសប្លែក ក្រោយពីលេចល្បីកេរ្តិ៍ឈ្មោះ
នៅក្នុងផលិតកម្ម ហង្សមាស ។ មួយវិញទៀត ការដើរលេងកំសាន្តសប្បាយ នៅតាមកន្លែងទំនើប
នានា ក៏នាងមានឱកាសច្រើន ក្នុងការបង្ហាញភាពស្និទ្ធស្នាលជាមួយគូ ស្នេហ៍ទៀតផង។ នៅត្រង់
ចំណុចនេះហើយ ត្រូវបានគេសង្ស័យថា នាងកំពុងលេងល្បែងស្នេហា លួចលាក់ជាមួយ បុរស
ដែលជាថៅកែការ៉ាសឡានដ៏សម្បូរទ្រព្យម្នាក់នោះ ។ ជារឿយៗគេឧស្សាឃើញវត្តមាន របស់កញ្ញា
សួស វីហ្សា និងបុសម្នាក់នោះ ដឹកដៃគ្នាទៅចូលញ៉ាំអាហារ ក្នុងហាងទំនើបៗនៅជាយក្រុងទៀត
ផង។ ប៉ុន្តែទោះបីជាយ៉ាងណា គេក៏មិនបានដឹងថា អ្នកទាំងពីរនោះ ចាប់មានទំនាក់ទំនងជាមួយគ្នា
តាំងពីពេលណានោះទេ ។

បុរសដែលគេសង្ស័យថា ជាគូស្នេហ៍របស់តារាចម្រៀងស្រីល្បីឈ្មោះគួរសមនៅក្នុងផលិតកម្ម ហង្ស
មាស កញ្ញា សួស វីហ្សា ខាងលើនេះ ត្រូវបានប្រភពនិយាយថា មានវ័យប្រហែលជាជាង ៣០ឆ្នាំតែ
ប៉ុណ្ណោះ។ តែអ្វីដែលជាការកត់សម្គាល់នោះ គឺថា បុរសម្នាក់នេះ ជាថៅកែយានដ្ឋានមានលុយច្រើន
ហូហៀរ មិនចាញ់អ្នកដែលរស់នៅឯក្រៅប្រទេសប៉ុន្មានទេ។

ជុំវិញព័ត៌មានលេចឮដ៏រសើបខាងលើនេះ គេហទំព័រ LookingTODAY មិនទាន់អាចទំនាក់ ទំនង
ដើម្បីសុំការបកស្រាយពី កញ្ញា សួស វីហ្សា បាននៅឡើយទេ នាព្រឹកថ្ងៃច័ន្ទទី១៦ ខែកញ្ញា ឆ្នាំ
២០១៣នេះ។ គេហទំព័រ LookingTODAY នឹងស្វែងរកការបំភ្លឺពីកញ្ញា សួស វហ្សា នៅពេលក្រោយ
ដើម្បីឱ្យមហាជនបាន ដឹងកាន់តែច្បាស់ការពិត។

កញ្ញា សួស វីហ្សា ជាតារាចម្រៀងសំនៀងស្រទន់ ដែលទទួលបានការគាំទ្រ និងប្រជាប្រិយភាពយ៉ាង
ខ្លាំង ពីសំណាក់មហាជននិងស្រទាប់យុវវ័យ តាមរយៈបទ "កុំលើកទូរស័ព្ទគេ ពេលនៅក្បែរអូន" របស់
ផលិតកម្ម រស្មីហង្សមាស។ សួស វីហ្សា ដំបូងឡើយ នាងគឺជាតារាចម្រៀងក្នុងផលិតកម្មរ៉ុក។ ប៉ុន្តែ
ក្រោយមក ដោយសារតែ ផលិតកម្ម រ៉ុក បានបិទទ្វារ ទើបធ្វើឲ្យនាង រសាត់ខ្លួនមកជ្រកក្រោម ដំបូល
ផលិតកម្ម ហង្សមាស រហូតដល់សព្វថ្ងៃនេះ៕

សូមអាន៖ នាង Angelina Jolie អត់ពាក់អាវក្នុង ពេលដើរលេងកំសាន្តជាមួយកូន នៅស៊ីដនី
សូមអាន៖ សន នាងផល្លីកា ទម្លាយព័ត៌មានរស់នៅក្រោមដំបូលផ្ទះ តែមួយ ជាមួយ វីជេ រតនា

ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!

Looking Today

Looking Today

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ