CamNews

តារា 

សន នាងផលី្លកា ទម្លាយ​ព័ត៌មាន​រស់​នៅ​ក្រោម ដំបូល​ផ្ទះ​តែ​មួយ​ជាមួយ វីជេ រតនា

ភ្នំពេញៈ កន្លងមកតារាចម្រៀង ប្រចាំផលិតកម្ម ប៊ីកមែន កញ្ញា សន នាងផល្លីកា មានការលាក់
បាំងចំណង ស្នេហារបស់នាង និងសង្សារ យ៉ាងអាថ៌កំបាំង។ ជានិច្ចកាលនាង តែងតែឆ្លើយថា
មិនមានម្ចាស់ គ្រងបេះដូង ណាម្នាក់ទេ។ កាលពីពេលថ្មីៗនេះ ស្រាប់តែនាង បានរំលេចរូបភាព
ផ្អែមល្ហែមស្អិតល្មួត ជាមួយនឹងវីជេ រតនា ជាសាធារណៈ នៅក្នុងកម្មវិធី ខួបកំណើតរបស់លោក
ដែលគេដឹងយ៉ាងជាក់ថា ជាសង្សាររបស់នាង ។

កាលពីពេលកន្លងទៅថ្មីៗនេះ តារាចម្រៀងរាងតូច ច្រឡឹងរូបស្រស់ កញ្ញា សន នាងផល្លីកា មិន
ធ្លាប់បង្ហើប ពីរឿងជីវិតស្នេហា ផ្ទាល់ខ្លួនរបស់នាងឡើយ រាល់សំណួរពាក់ព័ន្ធ នឹងរឿងស្នេហា
តែងតែឆ្លើយយ៉ាងខ្លីថា “មិនទាន់មានមិនចង់គិត” ។ ប៉ុន្តែថ្មីៗនេះស្រាប់តែបែកធ្លាយ ចំណងស្នេ
ហា របស់នាង និងគូស្នេហ៍វ័យក្មេង ជាអ្នកសិល្បៈដូចគ្នាគឺលោក វីជេ រតនា ដោយពួកគេទាំងពីរ
នាក់ បានសម្ងំបង្កាត់ ភ្លើងស្នេហ៍លួចលាក់ រយៈ ពេលជិត១ឆ្នាំមកហើយ ។

ស្រីស្រស់រាងតូចច្រឡឹង កញ្ញា សន នាងផល្លីកា បានប្រាប់ឲ្យ LookingTODAY ដឹងតាមទូរស័ព្ទ
នៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៣នេះថា សម្រាប់រឿងស្នេហា របស់នាង ដែលកន្លងមកនាងមិន
បង្ហាញជាសាធារណៈនោះ ដោយសារតែ នាងមិនទាន់ច្បាស់ ក្នុងចិត្តទើបមិនទាន់ ចង់ទម្លាយ
ចេញតែពេល នេះចំណងស្នេហ៍របស់នាង ហាក់រឹងមាំច្រើនជាង មុន រហូតដឹងឮដល់ ចាស់ទុំ
ទាំងសង ។

នាងផល្លីកា បានប្រាប់ឲ្យដឹងថា “ខ្ញុំទទួលស្គាល់ថា ខ្ញុំមានទំនាក់ទំនង ស្រឡាញ់គ្នាជាមួយ បង
រតនា ជិត១ឆ្នាំហើយ គ្រាន់តែខ្ញុំទាំងពីរនាក់ មិនទាន់ចង់បង្ហាញ ជាសាធារណៈ ទើបតែមួយរយៈ
ពេលចុងក្រោយខ្ញុំ ទាំងពីរនាក់ហាក់ ដូចជាបង្ហា ញទំនាក់ទំនងស្អិតល្មួត ជាមួយគ្នាច្រើនជាង
មុន ” ។

ទន្ទឹមជាមួយគ្នានោះ ក៏ស្រាប់តែមាន ព័ត៌មានលេចឮថា កញ្ញា សន នាងផល្លីកា និងសង្សារស្រ
ឡាញ់គ្នា បង្កើតភាពផ្អែមល្ហែមជាមួយគ្នា យូរណាស់មកហើយ ដោយពួកគេទាំងពីរនាក់ មាន
ទំនាក់ទំនង ស៊ីជម្រៅជាមួយគ្នា ដល់ថ្នាក់ត្រូវរស់នៅ ជ្រកក្រោមដំបូលផ្ទះ តែមួយជាមួយគ្នា
ស្ងាត់ៗ ។

តារាចម្រៀងវ័យជាង២០ឆ្នាំរូបនេះ បានទម្លាយប្រាប់ ជុំវិញព័ត៌មាននោះថា “ ខ្ញុំទទួលស្គាល់ថា
ខ្ញុំមានទំនាក់ទំនង ស្នេហាជាមួយគ្នា ត្រឹមតែជាការ មើលចិត្តគ្នាទៅវិញ ទៅមកតែប៉ុណ្ណោះ មិន
ដល់ថ្នាក់ត្រូវរស់ នៅជាមួយគ្នាក្នុង ផ្ទះតែមួយស្ងាត់ៗ ខ្ញុំពិតជាហួសចិត្តណាស់ ចំពោះដំណឹង
នេះ រវាងខ្ញុំនិងបង រតនា មិនអាចរស់នៅ ក្រោមដំបូលផ្ទះ តែមួយរំលងប្រពៃណីខ្មែរទេ”៕

ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!

Looking Today

Looking Today

Looking Today

Looking Today

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: sorn neangphallyka entertainment khmer star singer