CamNews

មិនគួរឲ្យជឿ 

Pizza យក្សទម្ងន់ ២៣,២៤៩ គីឡូក្រាម!

 
អ៊ីតាលី៖ Pizza គឺជានំម៉្យាង ដែលបានកកើតឡើង ក្នុងប្រវត្ដិសាស្រ្ដ និងប្រពៃណីនៃអ្នក
ស្រុកដើម របស់ប្រទេសអ៊ីតាលី តាំងពី៣០០០ឆ្នាំមុនម្លេះ។ វាមិនត្រឹមតែ ជានំដែលមានប្រ
ជាប្រិយភាពក្នុងគ្រួសារ នៃប្រទេសនេះទេ តែ Pizza នេះទៀតសោត វាក៏បានសាយភាយទូ
ទាំងពិភពលោកផងដែរ។



ជាមួយនឹងបុណ្យសាសនាគ្រឹស្ដនេះ ផងដែរ មានមេចុងភៅដ៏ចំណានៗ ចំនួនប្រាំរូប គឺDovi
lio Nardi, Andrea Mannocchi, Matteo,  Marco Nardi និង Matteo Giannotte) បានពួតដៃ
គ្នាដើម្បីធ្វើ Pizza ដ៏ធំមហិមាមួយ។

Pizza ដ៏ធំមួយនេះ ត្រូវផ្សំឡើងដោយ 131foot pizza, គ្រឿងទេសតូចៗ19,800 ផោន, ដំឡូង
ចំនួន១០,០០០ផោន, ហ្វ្រូម៉ាស់អ៊ីតាលី 8,800 ផោន, ប៊ឺធ្វើពីប្រេងរុក្ខជាតិ1,488 ផោន អំបិល
551ផោន សាឡាត 220ផោន, បន្លែប្រេង 420ឡាបែល និងទឹកខ្មេះ55 លីត្រ ដែលបូកចូលគ្នា
សរុបទម្ងន់ 51,257 ផោន ដែលស្មើនឹង ២៣,២៤៩គីឡូក្រាម។


គួរបញ្ចាក់ផងដែរថា Pizza មួយនេះ ក៏ត្រូវបានសៀវភៅ  Guiness World Record កត់ត្រាជា
ប្រវត្ដិសាស្រ្ដ សម្រាប់ Pizza ដែលធំជាងគេ មុនបំណាច់ឆ្នាំ ២០១២នេះផងដែរ៕

ដោយ៖ នារី
ប្រភព៖ ireallylikefood


Tags: Unbelievable strange World's Largest Pizza Italy