CamNews

គ្រោះថ្នាក់ 

គិតខ្លីមែន! នារីវ័យក្មេង ម្នាក់​ចង-ក​សម្លាប់​ខ្លួន​ព្រោះ ខឹង​ប្តី​លែង​ឲ្យ​ប្រើ​ទូរសព្ទ ស្មាត​ហ្វូន

ញូវដេលី៖ នារីវ័យក្មេងអាយុ២០ឆ្នាំម្នាក់ដែលទើបនឹង រៀបការរួចបាន រយៈពេល៤ខែប៉ុណ្ណោះ បានសម្រេចចិត្តចងក ធ្វើអត្តឃាត ព្រោះតែខឹងប្តីយកទូរសព្ទស្មាតហ្វូនរបស់នាងចេញ ដោយទុកឲ្យប្រើតែទូរសព្ទស៊េរី ទាបមិនអាច លេង Facebook បានក្រៅពីអាចសារ ឬហៅចេញប៉ុណ្ណោះ ។

បុរសជាប្តីបានប្រាប់ប៉ូលិសឲ្យដឹងថា ប្រពន្ធខ្លួនមានឈ្មោះ Aparna មួយថ្ងៃៗនាងចំណាយ ពេលច្រើនជាមួយនឹង ការលេង Facebook និង Whatsapp លើទូរសព្ទដៃជាហេតុធ្វើឲ្យគាត់មិនពេញចិត្ត ឡើយទើបថ្ងៃមួយគាត់ក៏ប្តូរ ទូរសព្ទដៃរបស់នាងដោយអនុញ្ញាតឲ្យប្រើតែទូរសព្ទធម្មតា មិនអាចលេង Internet បានហើយគាត់ក៏មិនបានគិតថា ប្រពន្ធគិតខ្លីបែបនេះដែរ ។

នៅថ្ងៃកើតហេតុ បុរសជាប្តីរូបនេះបានចេញទៅធ្វើការ ជាអ្នកបើករថយន្តដឹកទំនិញដូចធម្មតា ដោយទុកប្រពន្ធ ឲ្យនៅចាំ ផ្ទះម្នាក់ឯង ប៉ុន្តែក្រោយពីគាត់ត្រឡប់មកវិញជាមួយនឹងមិត្តភ័ក្តិ ស្រាប់តែឃើញប្រពន្ធចងកសម្លាប់ខ្លួនក្នុងបន្ទប់ដេក បាត់ទៅហើយ ។ ខណៈពេលដែលឃើញភរិយាសម្លាប់ខ្លួនបែបនេះ បុរសជាប្តីខូចចិត្តខ្លាំងណាស់បម្រុងនឹងលោតពីលើ អាគារស្នាក់នៅសម្លាប់ខ្លួនទៀតផង តែត្រូវមិត្តភ័ក្តិដែលមកជាមួយស្ទុះទៅចាប់ឃាត់ទាន់ពេល ៕

                                              បញ្ជាក់ ៖ រូបភាពឯកសារ តំណាង

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Ling Model