នារីក្រមុំម្នាក់អាយុ ១៨ឆ្នាំ មកពីអឺរ៉ុបខាងកើត បានធ្វើឱ្យមានការជជែកវែកញែកយ៉ាងខ្លាំងក្លា
ក្នុងបណ្ដាញសង្គម នៅពេលនាងឃោសនាលក់ព្រហ្មចារីដើម្បីរកប្រាក់ទិញផ្ទះឱ្យឪពុកម្ដាយ។
Aleexandra Kefren អាយុ ១៨ឆ្នាំ បច្ចុប្បន្ន កំពុងតែឃោសនាលក់ព្រហ្មចារីរបស់ខ្លួន ដោយ
សង្ឃឹមថានឹងរកបានប្រាក់បានយ៉ាងតិច១លានអឺរ៉ូប ដើម្បីទិញផ្ទះឱ្យឪពុកម្ដាយដែលកំពុងរស់
នៅក្នុងស្ថានភាពគ្មានផ្ទះសម្បែង។
ការដែល Aleexandra Kefren កើតគំនិតបែបនេះ គឺបន្ទាប់ពីនាងបានមើលភាពយន្តមួយដែល
មានចំណងជើងថា “Indecent Proposal” ដែលក្នុងខ្សែភាពយន្តនេះ តួអង្គប្រុស បានស្នើឱ្យតួអង្គ
ស្រី ដេកជាមួយខ្លួន ដោយសន្យាផ្ដល់ប្រាក់ចំនួន ១ពាន់លានផោន។
Kefren បាននិយាយថា “ខ្ញុំបានមើលខ្សែភាពយន្តនោះ កាលពីខ្ញុំមានអាយុ ១៥ឆ្នាំ ស្ដីអំពីនារីម្នាក់
លក់ខ្លួនក្នុងមួយរាត្រី។ ខ្ញុំបានដឹងថា នារីនោះបានឃោសនាលក់ព្រហ្មចារីក្នុងតម្លៃរាប់លានផោន
ហើយខ្ញុំសង្ឃឹមថានឹងអាចធ្វើបានដូច្នោះ”។
នៅពេលត្រូវបានសួរអំពីថា តើនាងបានដាក់លក្ខខណ្ឌអ្វីខ្លះសម្រាប់អ្នកដែលនឹងឈ្នះក្នុងការ
ដេញថ្លៃ នាង Kefren ឱ្យដឹងថា នាងមិនចាប់អារម្មណ៍ទៅលើការដែលថា អ្នកណាជាអ្នកឈ្នះ
ក៏ដូចជារូបរាងរបស់អ្នកឈ្នះនោះយ៉ាងណា។
Kefren និយាយថា “ខ្ញុំគិតថា នេះគ្រាន់តែជាការដេញថ្លៃដែលមិនមានមនោសញ្ចេតនា។ ខ្ញុំគិត
ថា អ្វីៗទាំងអស់នឹងសុខស្រួល ហើយគ្រាន់តែត្រូវការស្រាមួយកែវប៉ុណ្ណោះ គឺគ្រប់គ្រាន់សម្រាប់
អ្វីៗទាំងអស់ដំណើរការ”។
Kefren បានអះអាងថា ខ្លួនបានឱ្យពេទ្យពិនិត្យ ដើម្បីបញ្ជាក់ថា នាងពិតជាក្រមុំព្រហ្មចារី។
Kefren ក៏បង្ហើបឱ្យដឹងថា ដំបូងឡើយ ខាងក្រុមហ៊ុនដែលជួយនាងក្នុងការលក់ដេញថ្លៃ បាន
ទាមទារប្រាក់ ៥០% ពីប្រាក់ដែលលក់បាន ប៉ុន្តែ ក្រោយមក ខាងក្រុមហ៊ុនក៏បានបញ្ចុះមកនៅ
ត្រឹម ២០%។
នារីរូបនេះ ក៏បានឱ្យដឹងបន្ថែមថា សកម្មភាពរបស់នាង គឺធ្វើឡើងដោយលួចលាក់ និងមិនឱ្យ
ឪពុកម្ដាយរបស់នាងបានដឹង បើទោះនាងធ្វើដើម្បីពួកគេ។
Kefren និយាយថា ទន្ទឹមនឹងបំណងទិញផ្ទះឱ្យឪពុកម្ដាយ នាងក៏សង្ឃឹមថា ប្រាក់ទាំងនេះ នឹង
ជួយឱ្យនាងមានឱកាសទៅសិក្សានៅសកលវិទ្យាល័យ Oxford ផងដែរ។
សកម្មភាពរបស់ Kefren បានធ្វើឱ្យមានមតិផ្ទុយគ្នាជាច្រើននៅលើបណ្ដាញសង្គម។ មនុស្សជា
ច្រើននិយាយថា Kefren មានសិទ្ធិធ្វើបែបនេះ។ ទន្ទឹមនឹងនេះ ពួកគេយល់ថា មូលហេតុរបស់
Kefren គឺសមស្រប នៅពេលនាងលក់ព្រហ្មចារីរបស់ខ្លួន។
ប៉ុន្តែ មនុស្សមួយចំនួននិយាយថា តាមពិត Kefren គ្រាន់តែចង់ឱ្យខ្លួនល្បីឈ្មោះប៉ុណ្ណោះ ហើយ
មានវិធីរកលុយជាច្រើន ក្រៅពីការលក់ព្រហ្មចារី៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ Dailymail