CamNews

ប្លែកៗ 

ម្ដាយ និងកូនស្រីឡើងតុលាការ ព្រោះរៀបការជាមួយគ្នា

អាជ្ញាធររដ្ឋ Oklahoma អាមេរិក បានចោទប្រកាន់ស្ដ្រីវ័យ ៤៣ឆ្នាំម្នាក់ និងកូនស្រីអាយុ ២៥ឆ្នាំ ថា
បានបំពានច្បាប់អាពាហ៍ពិពាហ៍ បន្ទាប់ពីម្ដាយ និងកូននេះ រៀបការជាមួយគ្នាកាលពីខែមិនា។

ស្ដ្រីឈ្មោះ Patricia Ann Spann និងកូនស្រី Misty Velvet Dawn Spann បានបង្ហាញខ្លួននៅក្នុង
តុលាការតំបន់ Stephens រដ្ឋ Oklahoma កាលពីថ្ងៃទី ៧កញ្ញា នេះបើទំព័រ dailymail។ នៅក្នុងការ
ស៊ើបអង្កេតអំពីសមាជិកគ្រួសារកាលពីខែមុន នគរបាលបានចាប់ខ្លួនអ្នកទាំងពីរ ក្រោយពីបានរក
ឃើញថា ពួកគេបានរៀបការជាមួយគ្នាដោយខុសច្បាប់ កាលពីខែមិនា នៅ Oklahoma។

ស្ដ្រីជាម្ដាយ​ឈ្មោះ Patricia (ឆ្វេង) និងកូនស្រី​ឈ្មោះ Misty

Patricia គឺជាម្ដាយរបស់ Misty ។ យោងតាមច្បាប់របស់រដ្ឋ Oklahoma ការរៀបការរវាងសាច់ញាតិ
ត្រូវបានចាត់ទុកជាអំពើខុសច្បាប់ បើទោះមានទំនាក់ទំនងផ្លូវភេទ ឬមិនមានក៏ដោយ។ អំពើនេះ
នឹងត្រូវបានដាក់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ។

Patricia សារភាពថា ខ្លួនបាត់បង់សិទ្ធិចិញ្ចឹម Misty និងកូនប្រុសពីរនាក់ផ្សេងទៀត។ កូនទាំងនេះ
ត្រូវបានលោកយាយរបស់ពួកគេចិញ្ចឹម។ Patricia បានជួបជុំនឹងកូនស្រីចាប់តាំងពីពីរឆ្នាំមុន
ដោយស្មានថា ខ្លួនអាចយកកូនស្រីដោយមិនមានអ្នកណាដឹង ព្រោះក្នុងសំបុត្រ កំណើតរបស់
Misty មិនមានឈ្មោះរបស់ Patricia។

ក្រុមអ្នកស៊ើបអង្កេតក៏បានរកឃើញថា Patricia ធ្លាប់រៀបការជាមួយកូនប្រុសរបស់ខ្លួន កាលពីឆ្នាំ
២០០៨។ ១៥ខែក្រោយ កូនប្រុសនេះបានដាក់ពាក្យសុំបញ្ចប់លិខិតសុំរៀបអាពាហ៍ពិពាហ៍ ព្រោះ
តែវាខុសច្បាប់។

ទំនាក់ទំនង​រវាង Patricia និង Misty ត្រូវបានរកឃើញ​ដោយ​នាយកដ្ឋានសេវាប្រជាពលរដ្ឋ

គោលបំណងនៃការរៀបការខុសច្បាប់នេះ មិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយ។ ស្ដ្រីជាម្ដាយ
និងកូនស្រី បានបង់ប្រាក់ ១០.០០០ដុល្លារអាមេរិក ដើម្បីបាននៅក្រៅឃុំ ប៉ុន្តែពួកគេនឹងត្រូវឡើង
តុលាការបន្តទៀតនៅខែក្រោយ៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ dailymail


Tags: ចម្លែក អាមេរិក ម្ដាយរៀបការ​ជាមួយកូន