CamNews

ភាពយន្ត 

Scooby-Doo ត្រៀមខ្លួនចូលក្នុងភាពយន្ត ខ្នាតធំសារជាថ្មី

តូអង្គសុនខមួយ ជាពូជសុនខដេណម៉ាក ឈ្មោះ Scooby-Doo ដែលទស្សនិកជន ធ្លាប់បាន
ស្គាល់រួចមកហើយថា ជាសុនខកំប្លែង ល្មោភស៊ីហើយខ្លាចខ្មោចនោះ បានលេចលឺដំណឹង
មកថា នឹងត្រៀមខ្លួន ចូលក្នុងភាពយន្តខ្នាតធំ សារជាថ្មីម្តងទៀតហើយ ។



រៀងថ្មីរបស់ Scooby-Doo នឹងត្រូវសរសេរឡើងដោយ Charles Roven ហើយដឹកនាំដោយ
លោក Matt Lieberman
 នឹងផលិតដោយ Richard Suckle ។ ពួកគេទាំង ៣ នេះគឺសុទ្ធតែជា
អ្នកដែលធ្លាប់ពាក់ព័ន្ធក្នុងការផលិតរឿង Scooby-Doo ២ វគ្គរួចមកហើយ ។



កាលពីរឿងវគ្គទី ១ ដែលចេញក្នុងឆ្នាំ ២០០២ ដឹកនាំរឿងដោយលោក Raja Gosnell ទទួល
ប្រាក់ចំណូលបាន ២៧៦ លានដុល្លារ ចំណែករឿងវគ្គ ២ ទទួលប្រាក់ចំណូល ១៨១ លាន
ដុល្លារ ។ ខាងផលិតកម្ម Warner Bros មិនទាន់បញ្ជាក់អំពី ចំណងជើងពិតរបស់រឿងឡើយ
តែបានប្រាប់ថារឿង Scooby-Doo វគ្គ ៣ នឹងស្វាគមន៍ទស្សនិកជន ក្នុងឆ្នាំ ២០១៤ ខាងមុខ
នេះហើយ ៕



ដោយ ៖ លីលី
ប្រភព ៖​ k14 


Tags: movie scooby-doo hollywood star actor entertainment warner bros