ថ្មីៗនេះ វីដេអូដែលថតបានសកម្មភាពវាយតប់គ្នារបស់បណ្ដាភ្ញៀវជួលបន្ទប់នៅក្នុងសណ្ឋាគារ
មួយនៅក្រុងហៃណានខាងជើងនៃប្រទេសចិន ត្រូវបានបង្ហោះលើអ៊ីនធឺរណែត។ តាមរយៈនេះ
មូលហេតុដែលនាំឱ្យមានការវាយតប់គ្នា គឺកើតឡើងដោយសារគូស្នេហ៍មួយគូបានបង្កឱ្យមាន
សម្លេងខ្លាំងនៅពេលពួកគេរួមភេទ។
ជាក់ស្ដែង បុរសឈ្មោះ Lei និងមិត្តស្រីរបស់ខ្លួន បានធ្វើឱ្យមានសម្លេងពិបាកទ្រាំ នៅពេលពួកគេ
រួមដំណេក។ ពីខាងក្រៅ និងបន្ទប់នៅក្បែរខាង គេអាចឮសម្លេងប៉ះទង្គិច និងសម្លេងថ្ងូរមិនដាច់ពី
គ្នា។
ដោយសារតែទ្រាំមិនបាន អ្នកជំនួញម្នាក់ឈ្មោះ Zhang បាននាំមិត្តភ័ក្ដិមួយចំនួនរបស់ខ្លួន មកកាន់
បន្ទប់កើតហេតុដើម្បី “ប្រដៅ” គូស្នេហ៍នេះ។ ភ្លាមនោះ ក៏មានភ្ញៀវជាង១០នាក់ បាននាំគ្នាមកដល់
ឈរមើល។
ដំបូង លោក Zhang កាន់ស្មាអាវមួយដើម្បីគោះទ្វារ ប៉ុន្តែមិនឃើញប្រតិកម្មអ្វីសោះ។ បន្ទាប់មក
លោក Zhang ក៏បានធាក់ទ្វារជាបន្តបន្ទាប់ រហូតដល់របើក។ ក្រោយពីចូលដល់ខាងក្នុងបន្ទប់
លោក Zhang បានអូសគូស្នេហ៍នេះចេញពីបន្ទប់ រួចវាយតប់ទៅលើលោក Lei ។
ពេលនគរបាលមកដល់ ទើបការវាយតប់នេះត្រូវបញ្ចប់។ មន្ដ្រីនគរបាលម្នាក់ឱ្យដឹងថា លោក Zhang
ត្រូវចេញប្រាក់ ១៥.០០០យ័ន ដើម្បីសងការខូចខាត និងដើម្បីសុំមិនឱ្យលោក Lei ប្ដឹងឡើងតុលាការ៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ Dailymail/Youtube