CamNews

តារា 

បុរសសង្ហា Mario ជាប់ឈ្មោះជាបុរសស្នេហ៍កំសត់ជាងគេ នៅក្នុងចំណោមតារាល្បី ៣គូដែលកំពុងតែមានស្នេហាដូចគ្នា

ព័ត៌មានកំសាន្ត ៖ តារាល្បីទាំង ៣ គូប្រចាំប្រទេសថៃ ដែលសុទ្ធតែមានទំនាក់ទំនងស្នេហារួចរាល់អស់ទៅហើយនោះ ថ្ងៃ Camnews នឹងនាំអ្នកឲ្យទៅស្គាល់គូស្នេហ៍ទាំង ៣គូនេះទាំងអស់គ្នា ។


ហើយ គូស្នេហ៍ទាំង ៣ ដែលត្រូវបានគេដឹងថា សុទ្ធតែគូស្នេហ៍ដែលផ្អែមល្អែមបំផុតនោះមានដូចជា ៖

១ លោក Fluke 





បុរសសង្ហាលោក Fluke និងមិត្តស្រីជាទីស្រលាញ់ដែលគ្រោងនឹងរៀបការនៅក្នុងពេលឆាប់នេះ ត្រូវបានគេសង្កេតឃើញថា កាន់តែបង្កើតនូវភាពផ្អែមល្អែមជាមួយគ្នាពីមួយថ្ងៃទៅ មួយថ្ងៃ ធ្វើឲ្យក្រុមអ្នកគាំទ្រជាច្រើនសម្តែងនូវអារម្មណ៍រំភើបចិត្តជំនួសអ្នកទាំង ២ ។ ហើយអ្នកគាំទ្រជាច្រើនបានជូនពរស្នេហាអ្នកទាំង ២ ឲ្យស្រលាញ់គ្នារហូតតទៅ ហើយសង្ឃឹមថា នឹងមានដំណឹងល្អឆាប់ៗនេះ ។​

២ Nadech Kugimiya






តារាសម្តែងលក្ខណៈលំដាប់លោក Nadech Kugimiya គឺជាបុរសសង្ហាគូជាមួយនិងស្រីស្អាត Yaya ដែលជាគូស្នេហ៍ដែលស្ថិតនៅក្នុងវិស័យសិល្បៈដូចគ្នា​​ ហើយបានលេចលឺ ដំណឹងថាស្រលាញ់គ្នាបានធ្វើឲ្យក្រុមអ្នកគាំទ្រត្រេកអរ និងពេញចិត្តយ៉ាងខ្លាំង ជាមួយនិងគូស្នេហ៍ដ៍ Perfect មួយគូនេះ។ 

៣ Mario maurer

-ចុចអាន ៖ លោក Mario ចេញមុខប្រកាសទំនាក់ទំនងស្នេហាជាសាធារណៈ ខណៈអ្នកគាំទ្រមិនចូលចិត្តព្រោះមិត្តស្រីមុខអាក្រក់



 

-ចុចអាន ៖ តារាប្រុសរូបសង្ហា Mario ត្រូវអ្នកគាំទ្រប្រឆាំងមិនឲ្យទាក់ទងជាមួយមិត្តស្រី ព្រោះតែមុខអាក្រក់

លោក Mario គាត់ពេលនេះជាមួយនិងកញ្ញា Janjira Janjira កំពុងតែទាក់ទងគ្នាជាសាធារណៈ ដើម្បីឲ្យមនុស្សគ្រប់គ្នាបានដឹងថា លោកនិងនារីម្នាក់នោះគឺជាសង្សារនឹងគ្នា ។ ប៉ុន្តែជាអកុសលក្រុមអ្នកគាំទ្របាន កើតឡើងនូវការមិនពេញចិត្តដល់លោក Mario ដោយសារតែមានមិត្តស្រីមិនសាកសមនឹងគ្នា បើនិយាយឲ្យចំទៅគឺមុខមិនស្អាត ដូច្នេះហើយទើបធ្វើឲ្យក្រុមអ្នកគាំទ្រមិនសប្បាយចិត្ត ហើយនៅក្នុងចំណោម តារាទាំង ៣ រូបនេះ លោក Mario ត្រូវបានជាប់ឈ្មោះជាបុរស ស្នេហ៍កំសត់ ជាងគេដោយសារតែគូផ្សេងៗត្រូវបានក្រុមអ្នកគាំទ្រពេញទាំងអស់ ប៉ុន្តែខុសគេតែលោក ៕


ដោយ ៖ គន្ធា


Tags: Fluke Nadech Kugimiya Mario maurer