CamNews

តារា 

លោក Mario ចេញមុខប្រកាសទំនាក់ទំនងស្នេហាជាសាធារណៈ ខណៈអ្នកគាំទ្រមិនចូលចិត្តព្រោះមិត្តស្រីមុខអាក្រក់

ព័ត៌មានកំសាន្ត ៖ តួឯកប្រុសរូបសង្ហានៅក្នុងរឿង Pee Mak លោក Mario ពេលនេះបានចេញមុខ ចេញមាត់ព្រមទទួល និងប្រកាសឲ្យមហាជនបានដឹងថា លោក និងមិត្តស្រីដែលមានឈ្មោះថា Janjira Janjira កំពុងតែមានទំនាក់ទំនងស្នេហាជាមួយនិងគ្នា ទោះបីក្រុមអ្នកគាំទ្រមិនពេញចិត្តជាមួយនិងមិត្តស្រីរបស់លោក ដោយសារតែនាងមានមុខមានអាក្រក់ក៏ដោយចុះ ។ 

លោក Mario គាត់ពេលនេះជាមួយនិង Janjira Janjira កំពុងតែទាក់ទងគ្នាជាសាធារណៈ ដើម្បីឲ្យមនុស្សគ្រប់គ្នាបានដឹងថា លោកនិងនារីម្នាក់នោះគឺជាសង្សារនឹងគ្នា ។ 



ដំបូងឡើយលោក Mario ចង់លាក់បាំងអំពីទំនាក់ទំនងស្នេហារបស់គាត់ និងមិត្តស្រីរបស់គាត់ ដើម្បីកុំឲ្យខាតព័ត៌មានអាស្រូវ ធ្វើឲ្យប៉ះពាល់កត្តិយសរបស់មិត្តស្រី និងមានការអាក់អន់ស្រពោនចិត្តនឹងគ្នា ។ ប៉ុន្តែពេលនេះលោក Mario លោកបានធ្វើការសម្រេចចិត្តរួចហើយថា មិនលាក់បាំងទំនាក់ទំនងស្នេហាមួយនេះទៀតទេ គាត់នឹងធ្វើការចែករំលែកឲ្យអ្នករាល់គ្នាបានដឹងថា នាងជាសង្សារតែម្នាក់គត់របស់គាត់​ ហើយវាហាក់បីដូចជាមិនលឿនពេកទេ នៅក្នុងប្រកាសទំនាក់ទំនងស្នេហាមួយនេះ ព្រោះពួកយើងបានទាក់ទងគ្នាជាយូរណាស់មកហើយដែរ ។ 

លោក Mario ​បានបន្ថែមនៅឃ្លាចុងក្រោយថា "ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នានឹងយល់ ហើយមិនជំទាស់រវាងទំនាក់ទំនងស្នេហារបស់ពួកខ្ញុំទាំង ២ នាក់នោះទេ ហើយក៏អរគុណសម្រាប់ការគាំទ្ររូបខ្ញុំកន្លងមក" ៕

-ចុចអាន ៖ តារាប្រុសរូបសង្ហា Mario ត្រូវអ្នកគាំទ្រប្រឆាំងមិនឲ្យទាក់ទងជាមួយមិត្តស្រី ព្រោះតែមុខអាក្រក់





ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Mario Maurer ​ Janjira Janjira