ពពកដែលមានរូបរាងដូចប៉េងប៉ោង នៅកាណាដា និងការព្យាបាលជម្ងឺដោយអោយឃ្មុំទិច នៅ
ហ្វីលីពីន គឺជាប្រការមួយដែលមានភាពចម្លែកបំផុតក្នុងខែមិថុនានេះ។
ខាងលើនេះ គឺជារូបភាពដែលបង្ហាញពីការកាត់ដែកដែលបានបុកជាប់លើរាងកាយរបស់បុរស
ម្នាក់។ ក្រុមអ្នកពន្លត់អគ្គីភ័យ ប្រើប្រាស់ម៉ាស៊ីន ដើម្បីកាត់ដែកដែលចាក់ជាប់នៅលើរាងកាយរបស់
កម្មករម្នាក់ ក្រោមការត្រួតពិនិត្យរបស់លោកគ្រូពេទ្យ។ បន្ទាប់ពីបានកាត់ដែកនោះអោយខ្លី ជនរង
គ្រោះត្រូវបានបញ្ជូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ដើម្បីវះកាត់។ សំណាងល្អណាស់ ការវះកាត់នោះ
បានទទួលជោគជ័យ។
ដើម្បី "រក្សា" សត្វឆ្មាសំឡាញ់របស់ខ្លួន ដែលត្រូវបានរថយន្ដកិនងាប់ អ្នកសិល្បៈជនជាតិ ហូឡង់
Bart Jansen បានធ្វើអោយសាកសពរបស់ឆ្មានោះក្លាយជាឧទម្ភាគចក្រ និងដាក់ឈ្មោះថា Orvillecopter។ Orvillecopter កំពុងត្រូវបានដាក់តាំងបង្ហាញនៅក្នុងពិធីបុណ្យវិចិត្រសិល្បៈ
Kunstrai នៅ Amsterdam ប្រទេស ហូឡង់។
បុរសម្នាក់បានកប់ខ្លួនឯងក្នុងដី នៅក្នុងបាតុកម្មមួយនៅស្រុក Coronel ភាគខាងត្បូងរដ្ឋ Santiago
នៃប្រទេស Chile កាលពីថ្ងៃទី ២៥មិថុនា។ បាតុកម្មនេះ ត្រូវបានគេធ្វើឡើងដើម្បីប្រឆាំងនឹងការសាង
សង់រោងចក្រអគ្គិសនី Endesa ដែលធ្វើអោយប៉ះពាល់ដល់បរិស្ថាន និងទឹក។
ស្ដ្រីម្នាក់ដែលមានជម្ងឺ កំពុងត្រូវបានព្យាបាលដោយការអោយឃ្មុំទិចលើមុខ។ Magsaysay ម្ចាស់
កសិដ្ឋានមួយនៅ Silang ក្នុងតំបន់ Cavite ភាគខាងត្បូងក្រុង Manila ប្រទេស Philippines អោយ
ដឹងថា លោកតែងយកសត្វឃ្មុំដើម្បីព្យាបាលជម្ងឺជាច្រើនមុខ ដូចជា មហារីក ជាដើម។ លោក
ជឿថា នៅក្នុងពិសរបស់សត្វឃ្មុំ មានផ្ទុក protein ដែលអាចបង្កើតកម្លាំងការពារដល់រាងកាយ។
ពពកមានរូបរាងដូចជាប៉េងប៉ោង បង្ហាញខ្លួននៅលើអាកាសនៃតំបន់ Regina ប្រទេស កាណាដា
បន្ទាប់ពីមានព្យុមួយកាលពីថ្ងៃទី ២៦មិថុនា។
ក្រុមវិចិត្រករនៅរុស្ស៊ី ទើបសម្រេចបានផ្ទាំងគំនូរ "យក្ស" មួយ ដែលត្រូវបានធ្វើឡើងពីគ្រាប់កាហ្វេ
ចំនួន មួយលានគ្រាប់ និងត្រូវបានទទួលស្កាល់ដោយ Guinness៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ zing