CamNews

តារា 

Diana Pang (彭丹) ធ្លាប់ជាតួអង្គ ក្នុងរឿងក្ដៅសាច់

Diana Pang ធ្លាប់ដណ្ដើមបានតំណែងជាបវរកញ្ញាឯកចិន នៅអាមេរិក។ នាងធ្លាប់ត្រូវបាន
គេចាប់អារម្មណ៍ច្រើន ដោយសារតែសម្រស់ និងភាពទាក់ទាញរបស់នាង។

Diana Pang (彭丹) គឺជាអ្នករបាំ និងអ្នកសំដែងជនជាតិចិនហុងកុង។ នាងកើតនៅថ្ងៃទី
១០តុលា ឆ្នាំ ១៩៧២ នៅ Changsha, Hunan ។

Diana Pang ធ្លាប់ជាសមាជិករបស់ក្រុម Beijing Ballet Troupe រយៈពេល ៣ឆ្នាំ(១៩៩០)។
នាងបានមកនៅសហរដ្ឋអាមេរិក កាលពីឆ្នាំ ១៩៩០ ហើយនាងក៏បានចូលរៀនផ្នែករបាំ
បាឡេ នៅឯមហាវិទ្យាល័យ Dance Faculty of Juilliard School​ នៅក្នុងទីក្រុង New York​។
ក្រោយមក នាងដណ្ដើមបានតំណែងបវរកញ្ញាឯកចិន ប្រចាំនៅអាមេរិក។

បន្ទាប់មក នាងបានត្រឡប់មកកាន់ប្រទេសចិនដីគោក និងបានចូលរួមសំដែងក្នុងខ្សែភាព
យន្ដរឿង Chinese Chocolate (១៩៩៤) រួចក៏មកកាន់ហុងកុង ជាកន្លែងដែលនាងធ្លាប់បាន
សំដែងក្នុងភាពយន្ដក្ដៅសាច់ជាច្រើនរឿង ប៉ុន្ដែនាងមិនធ្លាប់បានសំដែងឈុតឆាក អាក្រាត
កាយទាំងស្រុងនោះទេ។


ខ្សែភាពយន្ដដែល Diana Pang (彭丹) ធ្លាប់បានចូលរួមសំដែង មានដូចជា The Saint of the
Gamblers
,​ Hong Kong Spice Gals , Loving Girl និង Hong Kong Show Girls ។ល។

ប៉ុន្មានឆ្នាំចុងក្រោយនេះ Diana Pang (彭丹) បានចូលរួមសំដែងជាបន្ដបន្ទាប់ ប៉ុន្ដែ ឈ្មោះ
របស់នាងហាក់ដូចមិនត្រូវបានគេស្គាល់ច្រើនដូចមុន៕

 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ NS


Tags: Diana Pang sex movie star sex china hongkong