ភាពយន្ត ៖ សណ្ឋាគារបីសាចរីករាយ - Hotel Transylvania ធ្លាប់បានចាក់បញ្ចាំងម្តងហើយកាល ពីឆ្នាំ ២០១២ ដែលអាចរកចំណូលបានរហូតដល់ $358.4 million dollars ។ កាលពី ដើមខែតុលា នេះសណ្ឋាគារបីសាចរីករាយ វគ្គ២ - Hotel Transylvania 2 បាន ចាក់ បញ្ចាំងនៅគ្រប់រោង ភាព យន្ត នៅក្នុងភាពយន្តដែលក្រុមបិសាចជញ្ជក់ឈាមដ៏គួរឲ្យ ស្រឡាញ់ បានវិលមកវិញ ជាមួយ ផលិតកម្ម Sony Pictures Animation ក្នុងវគ្គ2 សណ្ឋាគារ បិសាចរីករាយ!! គ្រប់ យ៉ាងបានផ្លាស់ ប្តូរដ៏ប្រសើរសម្រាប់ សណ្ឋាគារបិសាច Transylvania... សណ្ឋាគារ ដែលទទួលតែបិសាច បាន ផ្លាស់ប្តូរស្ទីលបើកទទួលមនុស្សធម្មតា។
ប៉ុន្តែនៅពីក្រោយស្ថានភាពរីករាយ Drac ដែល គេង ក្នុងមឈូសជារៀងរាល់ថ្ងៃ បានគេង ព្រួយ បារម្ភ ពីចៅសំណព្វពាក់កណ្តាលបិសាច និងពាក់កណ្តាលមនុស្ស របស់គេ ព្រោះចៅ គេដូចជា គ្មានបង្ហាញរឹសគល់ជាបិសាចអីសោះ។ ពេលកូនស្រី Mavis ទៅ វិស្សមកាលជាមួយកូនប្រសារ Johny។
លោកតា Drac បាននាំគ្នីគ្នារបស់គេ និងចៅប្រុសចេញដំណើរ ដើម្បីទៅដុសខាត់ជាតិជាបិសាច ឱ្យចៅ រឿងគ្រប់យ៉ាងបានលាតត្រដាងហួស ពីការគិតរបស់គេ--សូម្បីតែបិសាច ក៏ជួយមិនបាន ដែរ!
ទស្សនា Trailer នៅទីនេះ
ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្ត ដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រ កុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ។
ប្រភព ៖ Westec Media Limited