CamNews

តារា 

គង់ ចាន់រដ្ឋា ជួប​រឿង​ស៊យ​ធំ​ផ្ទួនៗ​គ្នា ក្នុង​ឆ្នាំ​នេះ

ភ្នំពេញ៖ បន្ទាប់ពីមានទុក្ខ ព្រោះបាត់បង់លោកឪពុក ជាទីស្រលាញ់ ដែលលោកបានស្លាប់ កាលពីថ្មីៗនោះរួចមក តារាចម្រៀងសម្បុរខ្មៅ ស្រអែមស្រស់កញ្ញា គង់ ចាន់រដ្ឋា រហូតមកទល់ពេលនេះ ហាក់មានទឹកមុខស្រពាប់ស្រពោន ស្របពេលការងារសិល្បៈ របស់នាងក៏មានភាពស្ងប់ស្ងាត់ នារយៈពេលប៉ុន្មានខែ ចុងក្រោយនេះ។

រឿងដែលគួរឲ្យ កត់សម្គាល់ទៀតនោះ គឺនៅមុនពេលមានទុក្ខ ត្រូវឪពុកស្លាប់ ប្រហែលពីរខែ តារាម្រៀងខ្មែរអង្គរ កញ្ញា គង់ ចាន់រដ្ឋា ធ្លាប់មានបញ្ហាមិនសប្បាយចិត្ត ព្រោះអំឡុងពេលនាង ចេញទៅសម្តែងនៅក្រៅប្រទេស បានជាង១សប្តាហ៍ គឺប្អូនប្រុសជួបគ្រោះថ្នាក់ចរាចរណ៍ នៅក្រុងភ្នំពេញ បណ្តាលឲ្យរថយន្តកាមារីបាឡែន របស់នាងតម្លៃជាង១ម៉ឺនដុល្លារ ទើបនឹងទិញ បានរយៈពេល១ខែ ត្រូវរងការខូចខាត ស្ទើរតែទាំងស្រុង ប៉ុន្តែសំណាងល្អមនុស្សរួចផុតពីគ្រោះថ្នាក់។

បើតាមប្រភព ពីរង្វង់អ្នកសិល្បៈ បានបង្ហើបថា ចាប់តាំងពីពាក់កណ្តាល ឆ្នាំ២០១៥ រហូតមកដល់ពេលនេះតារាចម្រៀង កញ្ញា គង់ ចាន់រដ្ឋា ហាក់ជួបរឿងមិនល្អទាល់តែសោះ។ ម្យ៉ាងទៀតអាចនិយាយបានថានេះជារឿងស៊យផ្លួនៗគ្នា របស់នាងក៏ថាបាន ព្រោះអីរឿងគ្រោះថ្នាក់ បង្កឲ្យរថយន្តខូចខាតមិនទាន់ស្ងប់អារម្មណ៍ស្រួលផង ស្រាប់តែត្រូវមានទុក្ខ ឪពុកស្លាប់ទៀត។

ប្រភពបានលើកឡើងថា ពេលនេះហើយ ជាពេលវេលា ដែលធ្វើឲ្យ រដ្ឋា ត្រូវជួបវិបត្តិផ្លូវចិត្ត ស្ទើរតែស្រក់ទឹកភ្នែក ខ្សោះអស់ពីខ្លួនប្រាណ របស់នាង។ ដោយហេតុថា ឪពុកជាទីស្រលាញ់ក៏ស្លាប់ រីឯរថយន្តដែលនាងខំសន្សុំលុយជាយូរឆ្នាំ ទម្រាំទិញបាន ក៏ត្រូវរងការខូចខាត ស្ទើរទាំងស្រុក រហូតប្រកាសដាក់លក់ឡៃឡុង ព្រោះមិនអាចជុសជូលឡើងវិញបាន។

គេហទំព័រ LookingTODAY នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥នេះ មិនអារសួរនាំបន្ថែម ពីកញ្ញា គង់ ចាន់រដ្ឋា បានទេ ដោយលេខទូរស័ព្ទរបស់នាង ត្រូវបានបិទ។ ដូច្នេះសង្ឃឹមថា មានការចេញមុខបំភ្លឺ ជាថ្មីពីម្ចាស់ខ្លួន តារាចម្រៀង គង់ ចាន់រដ្ឋា ដោយក្ដីរីករាយ នៅពេលក្រោយ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Kong chanrotha Star news local news