CamNews

តារា 

បូនីតា ដាដេណា បន្ទាប់​ពី​បង្ហាញ វត្តមាន​យ៉ាង​សកម្ម​ក្នុង គណបក្សសង្គ្រោះជាតិ មាន​គេ​តាម​គំរាម​សម្លាប់

ភ្នំពេញៈ បន្ទាប់ពីតារាសម្ដែង មានឈ្មោះបោះសំឡេងគួរសម អ្នកនាង បូនីតា ដាដេណា បាន
បង្ហាញសកម្មភាព យ៉ាងផុសផុល នៅក្នុងព្រឹត្តិការបាតុកម្ម អហិង្សា របស់គណបក្សសង្គ្រោះជាតិ
ដោយគេសង្កេតឃើញ តារាសម្ដែងរូបនេះ បានប្រឹងប្រែង យ៉ាងញាប់ដៃញាប់ ជើងជួយគណបក្ស
អស់ពីកំលាំងកាយ កំលាំងចិត្ត ។ ប៉ុន្តែថ្មីនេះ បូនីតា ដាដេណា បានក្លាយជាមុខសញ្ញា ត្រូវគេតាម
ប្រម៉ាញ់អាយុជីវិត របស់នាង ហើយគេមិនដឹងទេថា ការតាមយាយីគំរាបដល់ជីវិតនាង នៅពេល
នេះ ព្រោះតែដើមចមនៃ រឿងនយោបាយ ឬជារឿងគំនុំ ផ្ទាល់ខ្លួននោះទេ។

តារាសម្តែង បូនីតា ដាដេណា បានសរសេរសារជា ភាសាខ្មែរ នៅលើFacebook របស់នាង កាលពី
ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៣ កន្លងទៅនេះថា "ហេតុអីឲ្យតែខ្មែរ ការពារខ្មែរ តែងតែទទួលលទ្ធិផល
បែបនេះ ? ដូចជាខ្ញុំ មិនទាន់ធ្វើអ្វីឲ្យមានប្រយោជន៍ ដល់សង្គមផង មានការជេរប្រមាថ មើលងាយ
គំរាមសម្លាប់ មានគេតាម ស្ទើរតែរាល់ថ្ងៃ .. តើបងប្អូនរួមឈាមអាចពន្យល់ខ្ញុំបានទេ ?????” ។

តាមរយៈសម្តីនេះ បានស្តែងឲ្យឃើញយ៉ាងច្បាស់ថា តារាសម្តែង បូនីតា ដាដេណា កំពុងតែមានភាព
ខ្លាចរអា ក្រោយទទួល បានការសម្លុតគំរាម រហូតដល់ត្រូវអាយុជីវិត បន្ទាប់ពីនាងត្រូវ បានបុរសប្លែក
មុខព្យាយាមតាមដាន នាងគ្រប់ ពេលវេលាគ្រប់ទីកន្លែង មិនថានាងនៅផ្ទះ ឬនៅកន្លែងណាទេ តែង
តែមានគេចាំ តាមដាន និងឃ្លាំមើលនាងជានិច្ច។

ជាស្ដែងថ្មីៗនេះទៀតសោត ក៏មានមនុស្សប្លែកមុខពីរនាក់ តាមដាននាងពីក្រោយ ពេលចេញពីផ្ទះ ។
បូនីតា ដាដេណា បានសរសេរសារ នៅលើFacebook របស់នាងបន្ថែមថា "យប់មិញពេលខ្ញុំ ចេញទៅ
ញុំាបាយ នៅខាងក្រៅ. មានគេតាមរហូតដល់ហាង .. គឺរង់ចាំខ្ញុំ តាំងពីមុខផ្ទះរហូត ក្នុងនោះមនុស្ស
ប្រុសពីរនាក់ ជិះម៉តូ viva..." ។

ចាប់តាំងពីគណបក្សសង្គ្រោះជាតិ ប្រកាសធ្វើមហាបាតុលើកទី១ រហូតដល់ពេលបច្ចុប្បន្ន គេសង្កេត
ឃើញមានវត្តមាន តារាសម្តែងមួយរូបគឺ អ្នកនាង បូនីតា ដាដេណា បានប្រកាសខ្លួន ធ្វើជាមនុស្សម្នាក់
ដែលគាំទ្រគណបក្សសង្គ្រោះជាតិ ។ជានិច្ចកាលតារាស្រីរូបនេះ តែងតែបង្ហាញវត្តមានស្ទើគ្រប់សកម្ម
ភាព នៅក្នុងគណបក្ស ហើយរហូត មកដល់ពេលថ្មីៗនេះ ក៏មាន ព័ត៌មានលេចឮ ពីម្ចាស់សាម៉ីខ្លួនអ្នក
នាង ដាដេណា ទម្លាយឲ្យដឹងថា ពេលនេះជីវិតឯកជនរបស់នាង កំពុងតែរស់នៅ ជាមួយភាពភ័យខ្លាច
ក្រោយពីនាងត្រូវគេ គំរាមសម្លាប់រួចមក ។

គេហទំព័រ LookingTODAY មិនទាន់អាចទាក់ទងសាកសួរព័ត៌មាន លម្អិតនឹងច្បាស់ការ ពីម្ចាស់សាម៉ី
ខ្លួន អ្នកនាង បូនីតា ដាដេណា បានទេ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៣ នេះ ៕

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: bonita dadena entertainment khmer star បូនីតា ដាដេណា