CamNews

ភាពយន្ត 

ហេតុផលដែលត្រូវទស្សនា រឿង “មគ្គុទេសក៍មហាកូរ ឬ​ Thailand Only” ចាក់បញ្ចាំងចាប់ពីថ្ងៃនេះតទៅ (មានវីដេអូ)

កាលពីថ្ងៃទី26 ខែកក្កដា ឆ្នាំ2017 រឿង មគ្គុទេសក៍មហាកូរ បានធ្វើការចាក់បញ្ចាំងមុនថ្ងៃកំណត់សម្រាប់ទស្សនិកជនដែលជាអ្នកគាំទ្រវិស័យភាពយន្តថៃនៅឯរោងភាពយន្ត Legend Citymall និង Prime Cineplex ដែលមានការចូលរួមពីហ្វេនៗជាច្រើន។ មានដឹងអត់ថាហេតុអ្វីត្រូវទស្សនារឿង មគ្គុទេសក៍មហាកូរ ឬ Thailand Only នេះព្រោះអ្នកមិនអាចមិនសើច បើគ្មានពួកគេទាំងនេះឡើយ ដែលរួមមាន Padung Songsaeng សម្តែងជា Jazz Chuanchuen ជាមួយនឹង Chusak Eamsuk ដើរតួជា Nhoong Cha-cha-cha និង Arkhom Preedakul ដើរតួជា Khom Chuanchuen... សូម្បីតែឈ្មោះតួអង្គ ក៏គួរឱ្យសើចដែរ! "មគ្គុទេសក៍មហាកូរ" ផលិតរួមគ្នារវាងក្រុមហ៊ុនធំបីនៅប្រទេសថៃ រួមមាន Workpoint Pictures, Sahamongkol Film និង Old Film។ ពួកគេរួមគ្នាជាមួយអ្នកដឹកនាំ Isara Nadee ដើម្បីផលិតភាពយន្ត បែបកំប្លែង សម្រាប់ប្រទេសថៃផ្ទាល់តែម្តង។ ភាពយន្តនេះមានខ្មោច ច្បាស់ជាមានហើយ។ មានភាពយន្តកំប្លែងណា ដែលថតឡើង មិនយកភាពយន្តប្រភេទផ្សេង មកកែធ្វើជាកំប្លែងនោះ?  ដោយសារភាពយន្តទាំងមូល ផ្តោតលើការទាក់ទាញភ្ញៀវទេសចរ មកទស្សនាប្រទេសថៃ ភាពយន្តនេះនឹងបង្ហាញពីទីតាំងល្អពិសេសរបស់ថៃ។ ពីសិល្បៈនៃការធ្វើម្ហូបរបស់ប្រជាជន... ត្រៀមចាំទស្សនាអ្វីដែលល្អពិសេស ដែលវប្បធម៌ថៃបានផ្តល់ជូន។ រឿងនេះផងដែរនិយាយពី ពេលជេក និងមិត្តសម្លាញ់របស់ខ្លួនគឺ ខៃយ៉ុន បុរសមុខធ្មឹងនឹងរឿងគ្រប់យ៉ាង លើកលែងរឿងស្រីស្អាត ហើយឈិនឡុង អ្នកបើកឡានហោះចំណាស់ឪពុក នាំគ្នាបើកក្រុមហ៊ុនធួរចាំបាច់មួយ ហើយសន្យាថានឹងធ្វើឱ្យធួរនេះល្បីចារជាប្រវត្តិសាស្រ្ត។ អ្នកណាទៅដឹងថាធួរលើកនេះ ជាធួរក្រុមចិនដ៏មិនធម្មតា ព្រមទាំងមានបងវ៉េ និងទិឆា អ្នកបកប្រែ ធ្វើជាជំនួយចាំបាច់។ គ្រាន់តែថា... កាន់តែជួយកាន់តែរញ៉េរញ៉ៃគ្រប់រឿង រហូតដល់ពួកធួរស្រែកថា "អូ ម៉ាយ ហ្កត"។ ភាពយន្តមហាសំណើច សើចមិនឈប់ ពេញរោងភាពយន្តប្រចាំខែកក្កដានេះ។ កុំភ្លេចណាទៅសើចសប្បាយទាំងអស់គ្នាជាមួយរឿង មគ្គុទេសក៍មហាកូរ ឬ Thailand Only ដែលកំពុងចាក់បញ្ចាំងគ្រប់រោងភាពយន្តហើយ។



ទស្សនា Trailer នៅទីនេះ




ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា:www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕







ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Thailand only Movie Article