CamNews

តារា 

ក្រៅពីគ្រួសារតារាចម្រៀង វណ្ណ មករា តើមានតារាខ្មែរល្បីៗរូបណាខ្លះទៀត ​រងនូវវិប្បដិសារី ​លើដងផ្លូវជាតិ?

(ភ្នំពេញ)៖ ផ្លូវជាតិលេខ៤ជាចំណុចក្តៅបំផុត ដែលមនុស្សភាគច្រើនតែងបារម្ភ ពីសុវត្ថិភាព​ក្នុងពេលធ្វើដំណើរចេញចូលទៅមក រវាងទីក្រុងភ្នំពេញ ឆ្ពោះទៅ​ខេត្តព្រះសីហនុ ក្នុងក្រុងកំពង់សោម ដែលជាតំបន់ទេចរណ៍ដ៏ពេញនិយមរបស់ប្រជាពលរដ្ឋទូទៅក្នុងប្រទេស។ ពិសេសប្រជាពលរដ្ឋដែលរស់នៅតាមណ្តោយដងផ្លូវមួយនេះ តែងប្រាស្រ័យយកផ្លូវ​មួយនេះ ធ្វើដំណើរស្ទើប្រចាំថ្ងៃ។ ខណៈបញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅតែបន្តកើតមានឡើង ជាបន្តបន្ទាប់មកលើអ្នកដំណើរ មិនថា មនុស្សនោះ ក្នុងឋានៈអ្វីឡើយ។

ភ្ជាប់ជាមួយបញ្ហាខាងលើ គេហទំព័រ កំសាន្ត ថ្ងៃនេះសុំលើកឡើង រឿងរ៉ាវគ្រោះថ្នាក់​ចរាចរណ៍ ដែលធ្លាប់កើតឡើង លើតារាសិល្បករខ្មែរមួយចំនួន នៅតាមបណ្តាយដងផ្លូវជាតិលេខ៤ មកធ្វើការជំរាបជូនខ្លះៗឡើងវិញ ដើម្បីឲ្យទស្សនិកជនបានដឹង ខណៈដែលថ្មីៗនេះ តារាចម្រៀង និងតារាសម្ដែង លោក វណ្ណ មករា បានស្លាប់បាត់បងជីវិតគួរឲ្យសោកស្ដាយជាពន់ពេក ក្នុងហេតុការណ៍​គ្រោះថ្នាក់ចរាចរដ៏អាក្រក់ បន្សល់ទុកនូវវិប្បដិសារីដល់ក្រុមគ្រួសារ និងមិត្តភក្តិមិនអាចបំភ្លេចបាន ។

ក្រៅពីតារាចម្រៀង វណ្ណ មករា តើមានតារាខ្មែរល្បីៗរូបណាខ្លះទៀត ដែលរងនូវវិប្បដិសារី នៅលើដងផ្លូវជាតិលេខ៤?

១-កាលពីអំឡុងប្រមាណជា១០ ឆ្នាំកន្លងទៅអតីតារាចម្រៀងស្រីម្នាក់ ឈ្មោះ សុខ ស្រីណុច បានស្លាប់​ក្នុងហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ដ៏រន្ធត់មួយ​ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ខណៈ​នាងធ្វើដំណើរឆ្លងកាត់ផ្លូវមួយនេះ។ ប៉ុន្តែជាអកុសលក៏ត្រូវជួបរឿងស៊យដោយ គ្រោះ​ថ្នាក់ស្លាប់ដោយបានបន្សល់ ទុកវិប្បដិសារីសម្រាប់ក្រុមគ្រួសារនាង រហូតមកដល់សព្វថ្ងៃ។

២-នៅអំឡុងឆ្នាំ២០០៨ វិប្បដិសារីស្ទើរងើបមុខមិនរួចមួយនេះ ក៏បានធ្លាក់មកដល់ក្រុមគ្រួសារ​របស់តារាចម្រៀងស្រី សុខ ពិសី ខណៈម្តាយរបស់នាងរួមជាមួយនឹងបងប្អូនជាច្រើននា​ក់ បានស្លាប់ ក្នុងពេលតែមួយនៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ នៅលើផ្លូវជាតិលេខ ៤ ដែលរូប​នាងជាអ្នកបើកបរ ធ្វើដំណើរត្រឡប់ពីក្រុងកំពង់សោមវិញ​​។

៣-ឈានដល់ដើមឆ្នាំ២០១៣ គ្រោះថ្នាក់ចរាចរណ៍ ក៏ធ្លាក់មកលើតារាចម្រៀងលោក ខេមរៈ សិ​រីមន្ត វិញម្តង។ ដែលហេតុការណ៍គ្រោះថ្នាក់​កាលនោះ បណ្តាលអ្នករួមដំណើរ ចំនួន៤នាក់​ត្រូវ​ស្លា​​ប់ តែសំណាងល្អលោក ខេមរៈ សិរីមន្ត គ្រាន់តែរងរបួសស្រាល ក្រោយពេលដែលរថយន្តរបស់ពួកគេ ត្រូវរថយន្តកុងតឺន័ររបស់ក្រុមហ៊ុន អេសខេ បានបុកពេញមួយ​ទំហឹងនៅចំណុចបឹងត្រាំង តាមបណ្តោយ ផ្លូវជាតិលេខ៤ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ វេលាម៉ោង ប្រមា​ណ​៩យប់ថ្ងៃទី៧ ខែមីនាឆ្នាំ២០១៣។

៤- តារាកំប្លែងនាយ ពែកមី ក៏បានបន្សល់ទុកនូវវិប្បដិសារីក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៤នេះដែរ បើទោះបីជាគ្មានអ្នកបាត់បង់ជីវិត ប៉ុន្តែលោកក៏សោកស្ដាយយ៉ាងខ្លាំង ចំពោះហេតុការណ៍អាក្រក់នេះ ដែលបានកើតឡើងចំពោះក្រុមរបស់លោក ពេលត្រឡប់មកពីក្រុងកំពង់សោមវិញ ។

៥-ថ្មីៗនេះ លោក វណ្ណ មករា តារាចម្រៀងល្បីឈ្មោះមួយរូបរបស់ខ្មែរ បានស្លាប់ក្រោយជួបគ្រោះថ្នាក់​ចរាច​រណ៍ ចំនួនពីរលើកផ្ទួនៗគ្នា ខណៈដែលរូបលោកនឹងមិត្តភក្តិ បានរួមដំណើរចេញ​ទៅខេត្ត​ព្រះសីហនុ។ ប៉ុន្តែជាអកុសលលោកក៏ត្រូវជួបគ្រោះថ្នាក់ ក្រឡាប់រថយន្ត២ដងផ្ទួនៗគ្នា ស្លាប់យ៉ាងអណោចអធ័មបំផុត បន្សល់ទុកនូវវិប្បដិសារី ក្នុងក្រុមគ្រួសារ និងសាច់ញាតិគ្មានថ្ងៃបំភ្លេចបាន។

សូមជម្រាបថា សម្រាប់បញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងប្រទេសកម្ពុជា ត្រូវបានគេកត់សម្គាល់ឃើញថា តែង​កើតមានជាបន្តបន្ទាប់ មកលើប្រជាពលរដ្ឋ ដែលធ្វើដំណើរលើដងផ្លូវនានា មិនថា​អ្នកមានអ្នក ក្រឬមានឋានៈជាអ្វីឡើយ ប្រសិនជា​ការបើកបរទាំងនោះ ខ្វះការប្រុងប្រយ័ត្នខ្ពស់ អំពីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដំណើរផ្សេងៗទៀត ដែលបញ្ជាយាន្តយន្ត នៅលើដងវិថីជាមួយគ្នា អាចបង្កជាគ្រោះថ្នាក់ជាមិនខាន។

កំណើតនៃអត្រាគ្រោះថ្នាក់ចរាចរណ៍ពីមួយឆ្នាំទៅមួយឆ្នាំនេះ ទើបធ្វើឲ្យរដ្ឋាភិបាលកម្ពុជា កំពុងតែយកចិត្តទុកដាក់ ចំពោះបញ្ហាមួយនេះ គោលបំណង ដើម្បីចូលរួមកាត់បន្ថយ​ការគ្រោះថ្នាក់ ចាប់ពីអំឡុងឆ្នាំ២០១៦នេះ តទៅ ព្រោះថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ទើប​ធ្វើឲ្យប្រជា​ព​លរដ្ឋខ្មែរជាច្រើនគ្រួសារ រស់នៅដោយមានវិប្បដិសារី ពេលបាត់បង់សមាជិកគ្រួសាររបស់ពួកគេ ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Vannn makara Star news local news