CamNews

ភាពយន្ត 

ការដាក់តាំងបង្ហាញនូវ តុក្កតា និងវត្ថុប្លែកៗជាច្រើន ក្នុងរឿង"Star Wars" លើកដំបូងនៅប្រទេសកម្ពុជា

ភាពយន្ត ៖ នាល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥នេះ នៅឯអគារ Heng Asia Building ជាន់ទី៩ មាន ការដាក់បង្ហាញ តាំងពិព័រណ៌នូវ វត្ថុដ៏ពិសេសៗ ជាច្រើន  រួមមានតុក្កតា   រូបក្រមួន  មនុស្សយន្ត ប្លែកៗជាច្រើន ដែលជាការសំន្សំទុក របស់អ្នកដែលគាំទ្រ និងស្រលាញ់នូវខ្សែភាពយន្ត បរទេស ដ៏ល្បីគឺរឿង Star Wars។

នេះគឺជាការដាក់តាំងបង្ហាញ មួយដ៏ប្លែកនិងមិនធ្លាប់  មាន ពី មុនមកសម្រាប់ ព្រះរាជាណាចក្រ កម្ពុជា របស់យើងជាពិសេស គឺសម្រាប់អ្នកដែលនិយម និងចូលចិត្ត ទស្សនាខ្សែភាពយន្ត បែប វិទ្យាសាស្ត្រ ច្នៃប្រឌិត  ដ៏ល្បី  គឺរឿង “Star Wars” នេះ ផ្ទាល់  តែម្តង ។   ម្យ៉ាងវិញទៀត ការដាក់ បង្ហាញ នេះទៀតសោត គឺធ្វើឡើងមុននឹង  ខ្សែភាពយន្ត  ដ៏ល្បីល្បាញ  “Star Wars (The Force Awakens)” ត្រូវបានចាក់បញ្ចាំង នាគ្រប់រោងភាពយន្ត នៅថ្ងៃទី១៨ ខែធ្នូ ខាងមុខ។

បើតាមការបញ្ជាក់ របស់លោក Withyard Ong  ជា អតីតសាស្ត្រាចារ្យមួយរូប ប្រចាំសាកលវិទ្យា ល័យ មួយកន្លែង និងជាអ្នកដែលដើរ ប្រមូលទិញតុក្កតា និង   វត្ថុអនុស្សាវរីយ៍ ទាក់ទងទៅនឹង រឿង Star Wars មួយនេះបានឲ្យដឹងថា “ព្រោះ  តែខ្ញុំជាអ្នកចូលចិត្ត និងគាំទ្រខ្សែភាពយន្ត មួយ នេះតាំងពីតូចមក ទើបកត្តានេះហើយ បានជំរុញឲ្យខ្ញុំដើរទិញ តុក្កតានិង វត្ថុទាំងអស់ឲ្យតែទាក់ ទង ទៅនឹងតួអង្គ ឬក៏វត្ថុដែលមានសម្តែង នៅក្នុងរឿង Star Wars នេះ។ ហើយក្នុងនោះវត្ថុមួយ ចំនួន មានតម្លៃថ្លៃគួរសម តែដោយសារចិត្តស្រលាញ់ ខ្ញុំនៅតែទិញពួកវា យកមកសំន្សំទុក រហូតដល់ច្រើនបែបនេះ ដែលមើលទៅសឹងតែ មិនគួរឲ្យជឿខ្លួនឯងដែរ”។

លោក Ong បានបន្តទៀតថា “មូលហេតុដែលខ្ញុំ  នាំ  យកវត្ថុទាំងនេះ មក ដាក់   បង្ហាញនៅក្នុង ប្រទេស កម្ពុជា របស់យើងក៏ព្រោះតែ ខ្ញុំមើលឃើញថាកន្លងមក ប្រទេសយើងហាក់ដូចជា មិន ធ្លាប់ មាន ការដាក់បង្ហាញបែបនេះ ពីមុនមកទេ។ ម្យ៉ាងវិញទៀត ខ្ញុំក៏ចង់ឲ្យបងប្អូនខ្មែរ របស់ យើង យល់ដឹង អំពីបច្ចេកវិទ្យា និងភាពច្នៃប្រឌិត ដ៏អស្ចារ្យដែលមានបង្កប់ នៅក្នុងប្រភេទរឿង Star Wars នេះផងដែរ”។

ទន្ទឹមនឹងនេះដែរ អ្នកស្រី ជីណា ជាអ្នកគាំទ្រខ្សែភាពយន្តរឿង Star Wars នេះបានប្រាប់ ឲ្យដឹង ថា “ខ្ញុំជាបុគ្គលមួយរូប  ដែល  ចូលចិត្តនិង គាំទ្ររឿង Star Wars នេះតាំងពីតូចមក ហើយពេល ដែលខ្ញុំ ជួបលោក Ong ដែលជាអ្នកចូលចិត្ត និងប្រមូលទិញ   វត្ថុ អនុស្សាវរីយ៍ ទាំងអស់ខ្ញុំមាន អារម្មណ៍រំភើបខ្លាំងមែនទែន ហើយអ្វីដែលសំខាន់ នេះគឺជាការតាំងបង្ហាញលើកទីមួយដ៏អស្ចារ្យ ជាពិសេសគឺសម្រាប់ អ្នកដែលស្រលាញ់រឿង Star Wars ដូចជារូបខ្ញុំ អញ្ចឹងដែរ ម្យ៉ាងវិញ ទៀត បើប្រិយមិត្តចូលចិត្ត និងចង់ដឹងអំពីព័ត៌មានបន្ថែម ទាក់ទងនឹងការតាំង  បង្ហាញ មួយនេះ អ្នក អាចចូលទៅកាន់ Fan page របស់ Star Wars ដើម្បីសាកសួរផងដែរ”។

ក៏គូសបញ្ជាក់ផងដែរថា ខ្សែភាពយន្តរឿង Star Wars (The Force  Awakens) ដែលជាស៊េរីរឿង ថ្មីចុងក្រោយនៃ ប្រភេទរឿង មួយ   នេះ គឺជាប្រភេទរឿង បែបវិទ្យាសាស្ត្រ ដ៏គួរឲ្យជក់ចិត្ត ដែល បង្កប់ ទៅដោយ ឈុតឆាកអស្ចារ្យ និងលាយឡំ  ទៅ ដោយ  បច្ចេកវិទ្យាថ្មីៗជាច្រើន ម្យ៉ាងភាព យន្ត មួយនេះ នឹងត្រូវដាក់បញ្ចាំង នៅគ្រប់រោងភាពយន្ត នាថ្ងៃទី១៨ ខែធ្នូ    ឆ្នាំ២០១៥ ខាងមុខ នេះ ហើយ ដូច្នេះអ្នកដែលចូលចិត្ត តាមដានខ្សែភាពយន្ត ប្រភេទសូមកុំ  ភ្លេចទៅ ទស្សនា ទាំង អស់គ្នា៕

វីដេអូ Trailer នៃភាពយន្តរឿង "Star Wars (The Force Awakens)"

 

ប្រភព ៖ Westec Media Limited



Tags: Westec Hollywood movie Disney Sony Legend Major cineplex Star War