CamNews

តារា 

តារាសម្តែងស្រីហុងកុង ការប្តី ខណៈពេលពពោះ ៥ ខែ

តារាបរទេស ៖ តារាសម្តែងប្រុសហុងកុង លោក​ Chin Ka-lok ត្រូវបានរកអោយឃើញថាបាន
រៀបការជាមួយនឹងតារាសម្តែងស្រីហុងកុង  Angela  Tong Ying-ying ខណៈពេលដែលកំពុងតែ
រៀបការនោះ ពួកគេបានមានកូននៅក្នុងផ្ទៃ  ៥ ខែ បាត់ទៅហើយ នេះបើយោងតាមសេចក្តីរាយ
ការណ៍ ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានកំសាន្តបរទេស divaasia កាលពីព្រឹកមិញ
នេះ។

គួរបញ្ជាក់ផងដែរថា​ នៅក្នុងឧកាសនៃការប្រារព្ធកម្មវិធីអាពាហ៍ពិពាហ៍នោះ គេឃើញមានសិល្បៈ
ករ សិល្បការិនីរួមអាជីពជាច្រើនបានមកចូលរួម។ លើសពីនេះទៅទៀត របាយការណ៍ដដែលបា
នបន្ថែមអោយដឹងផងដែរថា ក៏មានការលែងសើច បន្តិចបន្តិចពីសំណាក់មិត្តរួមអាជីព ដោយមាន
ការធ្វើបាបទៅលើកូនកំលោះ  មុននឹងអនុញ្ញាតអោយគាត់នាំភរិយារបស់ខ្លួន ទៅកាន់កម្មវិធីរៀប
អាពាហ៍ពិពាហ៍ ។   ជ្រាបកាន់តែច្បាស់ថាតើ ទិដ្ឋភាពរួមនាពេលនោះ មានភាពសប្បាយរីករាយ
យ៉ាងណា តាមដានទស្សនានូវបណ្តារូបភាពមួយចំនួននៅខាងក្រោមនេះ បន្តិចទៅ ៖

ដោយ ៖ ពិសី
ប្រភព ៖ divaasia


Tags: international news strange entertainment