CamNews

តារា 

Justin Bieber ធ្វើចរិកក្មេងទំនើង សារជាថ្មីទៀតហើយ

ម្តងហើយម្តងទៀត ដែលតារាចំរៀងវ័យក្មេង Justin Bieber តែងតែធ្វើចរិកជាក្មេងទំនើងមិន
ចេះចប់មិនចេះហើយ ។ ឥលូវនេះ អ្នកតាមប្រមាញ់រូបថត បានប្រទះឃើញ Justin Bieber ធ្វើ
អំពើមិនល្អសារជាថ្មីទៀតហើយ ។

Justin Bieber constantly ostracized because of poor cultural 1

កាលពីព្រលឹមថ្ងៃម្សិលមិញនេះ​ គេបានប្រទះឃើញ Justin Bieber និងកនភឿនរបស់ខ្លួន យក
កំប៉ុងបាញ់ថ្នាំពណ៌ មកបាញ់រូបលើជញ្ជាំងសណ្ឋាគារមួយ ដែលគេបានហាមឃាត់ មិនអោយ
បាញ់ថ្នាំឡើយ ។ ខាងអ្នកតំណាងរបស់ Justin Bieber មិនបានបញ្ចេញមតិ ឬបកស្រាយអ្វីឡើយ
ទាក់ទងនិងរឿងនេះ ។

Justin Bieber constantly ostracized because of poor cultural 4

នេះមិនមែនជាលើកទីមួយឡើយ ដែលគេបានប្រទះឃើញ Justin Bieber ធ្វើអំពើដូចក្មេងទំនើង
និងបញ្ចេញចរិតឬកពារមិនល្អ ដាក់សណ្ឋាគារ ។ មុនពេលគេចាប់បានរូបថតនេះ សណ្ឋាគារមួយ
នៅ New Zealand បានបង្ខំអោយ Justin Bieber ចុះហត្ថលេខា ក្នុងសំបុត្របញ្ជាក់មួយថានិងមិន
បង្កបញ្ហានៅក្នុងសណ្ឋាគារនោះ ៕

Justin Bieber constantly ostracized because of poor cultural 3

 


ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14 


Tags: star entertainment hollywood singer justin bieber paparazi controversy