ការប្រលងថើបមួយត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី17 ខែវិច្ឆិកា នៅទីក្រុង Haikou
ប្រទេសចិនជាមួយរយះពេលនៃការប្រលង 3នាទី។
បណ្តាគូស្នេហ៍មិនគ្រាន់តែថើបគ្នាដោយភាពស្និទស្នាល ជក់អារម្មណ៍ប៉ុណ្ណោះទេ សំខាន់គឺត្រូវ
ថើបគ្នាក្នុងស្ថានភាពលំបាក។ រង្វាន់ទីមួយសំរាប់គូស្នេហ៍ដែលទទួលបានជ័យជំនះ គឺដំណើរ
ទេសចរណ៍ Hongkong - Macau ឯរង្វាន់ទីពីរ គឺដំណើរទេសចរណ៍នៅប្រទេសវៀតណាមរយះ
ពេល 3ថ្ងៃ 3យប់។
គូស្នេហ៍បីគូបានមថើបគ្នាយ៉ាងស្លុងអារម្មណ៍ ក្នុងសំលៀកបំពាក់រៀបការ និងមិនបានខ្វល់រឿងអ្វី
ទាំងអស់នៅជុំវិញខ្លួន គឺផ្តោតអារម្មណ៍តែលើការប្រកួតប៉ុណ្ណោះ។ គ្រប់ពេលដែលពួកគេប្តូរស្ទីល
ថើប អ្នកទស្សនាតែងទះដៃគាំទ្រយ៉ាងច្រើន។ ពេល MC សំភាសន៍គូស្នេហ៍មួយគូដែលចាញ់ ខាង
កូនកំលោះបាននិយាយថា "មកពីភ័យ ព្រោះរំភើបខ្លាំងពេក" ឯកូនក្រមុំឆ្លើយយ៉ាងខ្លីថា "មកពីគ្មាន
បទពិសោធន៍" ។ បើទោះជាមានបេក្ខជនចូលរួមប្រកួតតែបីគូ ជាមួយពេលវេលាដ៏ខ្លី ប៉ុន្តែការប្រកួត
នេះទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីមនុស្សទូទៅ ក៏ដូចជាអ្នកនិយមចូលចិត្តលេងអ៊ីនធឺ
ណេតផងដែរ៕
ដោយ៖ សិលា
ប្រភព៖ K14