មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺកូរ៉េ បានរាយការណ៍ការឆ្លងវីរុសខូវីដ ១៩ កើនឡើងបន្ថែម ១០៤ ករណី និងចំនួនមរណភាពបន្ថែម ៥ នាក់ទៀត ដែលនាំឱ្យករណីឆ្លងវីរុសសរុបក្នុងប្រទេសនេះ កើនឡើងដល់ ៩,២៤១ ករណី និងអត្រាមរណភាពសរុបកើនឡើងដល់ ១៣១ នាក់ ។
យោងតាមការរាយការណ៍ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅសប្ដាហ៍នេះ បានស្នើសុំឧបករណ៍វេជ្ជសាស្រ្ដពីកូរ៉េខាងត្បូង ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុស ដោយធ្វើអោយស្តុកនៃសហគ្រាសផលិតឧបករណ៍តេស្ដរកវីរុសកូរ៉ូណារបស់កូរ៉េខាងត្បូងកើនឡើងខ្ពស់ សម្រាប់ថ្ងៃទី២ នៅថ្ងៃព្រហស្បតិ៍នេះ ។
កូរ៉េខាងត្បូង ទទួលបានការកោតសរសើរ សម្រាប់ការឆ្លើយតបយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពរបស់ខ្លួនចំពោះវីរុស ខូវីដ ១៩ ដែលកត់សម្គាល់ឃើញតាមរយៈការធ្វើតេស្ដរកវីរុសទ្រង់ទ្រាយធំ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ CNBC